តាមអង្គការសុខភាពពិភពលោកបានអោយយោបល់ទាក់ទងនឹងបញ្ហានេះមានបីកំរិត:
1. គ្រាន់តែប៉ះពាល់ឆ្កែ ឬសត្វចិញ្ចឹម ដោយលិត មិនមានរលាត់ឬដាច់ស្បែក ឬលាមក ទឹកនោមសត្វ => មិនចាំបាច់ចាក់វាក់សាំងទេ គ្រាន់តែលាងសំអាត។
2. ឆ្កែ ឆ្មាខាំ គ្រាន់តែរលាត់គ្មានការហូរឈាម => លាងសំអាត និងចាក់វាក់សាំងឆ្កែខាំ។
3. ដាច់រលាត់មានឈាម ស្នាមធ្មេញឆ្កែ => ត្រូវចាក់វាក់សាំង និងចាក់សេរ៉ូម អង់ទីក័រ។
ឆ្កែចិញ្ចឹមក៏ដោយ បេីសិនជាមានជំងឺដោយសំគាល់ការអន់បាយ ឈឺ ខ្លាចទឹក នោះប្រឈមនឹងការផ្ទុកមេរោគនេះហេីយ។
ការចាក់វាក់សាំង មានចំនួន 5ដង: ថ្ងៃទី 1- 3- 7- 14- 28។ តែបេីមិនខាំទេចាក់តែ 4ដងទេ: ថ្ងៃទី 1- 7- 14- 28។ ហេីយត្រូវរំលឹក 2ដងឡេីងវិញបេីមានខាំ។
ចំណាំថាបន្ទាប់ពីខាំភ្លាមមិនចេញរោគសញ្ញភ្លាមនោះទេ វាអាស្រ័យលេី កំរិតមេោគនៃការឆ្លងច្រេីនឬតិច។ បេីចេញរោគសញ្ញាឆាប់ អាចបញ្ចាក់ថាធ្ងន់ធ្ងរ។ នៅពេលចេញរោគសញ្ញាហេីយ អាត្រានៃការស្លាប់ជៀសមិនផុតនោះទេ។
វេជ្ជ. ប៉ែន កក្កដា