១. មិនចេះអេចអូចនិយាយដើមគេ។
២. ចេះគួរសមក្រោកទទួលមាតាបិតានិងស្វាមី។
៣. ដឹងគុណ តបគុណ មាតាបិតាញាតិសន្តាន ទាំងពីរខាង។
៤. មិនចេះដេកថ្ងៃ។
៥. មិនភ្លីភ្លើភ្លេចមុខភ្លេចក្រោយ។
៦. ចេះថែទាំរបស់ទ្រព្យ។
៧. មិនផិតក្បត់ស្វាមី។
៨. មិនចេះប្រចណ្ឌស្វាមី។
៩. គ្មានកលមាយា។
១០. មិនរំសាយសក់ឲ្យគេឃើញ។
១១ . មានចិត្តអត់ធន់ធ្ងន់ធ្ងរ។
១២. មានជើងស្រាលមិនដើរតន្ត្រំក្តុងក្តាំង។
១៣. មិនឈរឬអង្គុយសំញែងកាយឲ្យគេឃើញ។
១៤. មិនដើរញ៉ិកញ៉ក់កាច់រាង។
១៥. ចេះសង្រួមភ្នែកមិនក្រឡេករឡេមរឡាម។
១៦. មានដំណើរល្អ មិនគ្រលែងកាយចំទយគូទ។
១៧. មិនបង់បោយញាក់ស្មា គ្រលែងដើមដៃ។
១៨. មានសំឡេងតិចច្បាស់លាស់ មិននិយាយឡូឡា។
១៩. មិនចេះឡេះឡោះលេងសើច។
២០. មិននិយាយផ្តោះផ្តងចំពោះបុរសនិងស្រ្តី។
២១.មិនទម្រន់ ធ្វើការណាធ្វើទាល់តែហើយការនោះ។
២២. ទៅទីណាឆាប់ត្រឡប់វិញ មិនញៀនអង្គុយផ្ទះគេ។
២៣. ចេះទុកដាក់អីវ៉ាន់ក្នុងពេលគួរទុកដាក់។
២៤. ចេះរៀបចំផ្ទះសំបែង។
២៥. ចេះតុបតែងគ្រឿងឧបភោគបរិភោគ។
២៦. ខ្លាចចិត្តស្វាមីមាតាបិតា ហើយគោរពតាមឱវាទ។
២៧. បរិភោគចំណីអាហារ ក្រោយស្វាមីនិងមាតាបិតា។
២៨. ឈប់បរិភោគ មុនស្វាមីនិងមាតាបិតា។
២៩. ដេកលក់ក្រោយស្វាមី។
៣០. ភ្ញាក់មុនស្វាមី។
៣១. មានមេត្តាករុណាចេះធ្វើបុណ្យទាន។