Monday, April 3, 2017

ជំងឺស្អូចនិងផលប៉ះពាល់!!!

ចំពេោះស្រ្តីមានផ្ទៃពោះ និង​ ទារកក្នុងផ្ទៃ

ជំងឺស្អូចគឺជាជំងឺឆ្លងដែលមានអាការៈជំងឺកម្រិតស្រាលខុសពីជំងឺកញ្ជ្រឹល ។ ទោះជាយ៉ាងណាការឆ្លងមេរោគស្អូចចំពោះស្ត្រីមានផ្ទៃពោះនិងអំឡុងពេល៣ខែដំបូងគឺមានឱកាស៩០% ឆ្លងមេរោគនេះទៅទារកក្នុងផ្ទៃម្តាយបណ្តាលឲ្យរលូតកូន ឬ ស្លាប់ទារក ឬពិការភាពពីកំណើត ដែលហៅថាជំងឺស្អូចពីកំណើត (CRS) ។ ជំងឺស្អូចពីកំណើត (CRS) មានដូចជា៖ ខ្វាក់ភ្នែក ថ្លង់ ឈឺបេះដូង ។ល។

ទារកដែលរស់បាន នោះអាចនឹងប្រឈមមុខនឹងភាពពិការធ្ងន់ធ្ងរ (ឧទាហរណ៍ការមើលមិនឃើញ និងស្តាប់ពុំសូវលឺ)និងមានការកើនឡើងហានិភ័យនៃការវិវត្តខួរក្បាលរួមមានភាពខុសប្រក្រតីដូចគ្នានោះផងដែរ និង ប្រភេទជំងឺទឹកនោមផ្អែមនិងរលាកក្រពេញទីរ៉ូអ៊ីត។ មេរោគនេះឆ្លងយ៉ាងងាយស្រួលដោយកំទេចទឹកមាត់ចូលតាមផ្លូវដង្ហើមឬដោយទំនាក់ទំនងផ្ទាល់ជាមួយអ្នកជំងឺ ។ លក្ខណៈពិសេសនៃជំងឺស្អូចគឺ គ្រុនក្តៅ មានភាពល្ហិតល្ហៃ ភ្នែកក្រហមតិចតួច ឈឺត្រចៀកផ្នែកខាងក្រោយ និង មានរលាកកូនកណ្តុរនៅក ដោយមានកន្ទួលស្រដៀងគ្នាទៅនឹងជំងឺកញ្ជ្រឹលដែរ។

​រោគសញ្ញា

  • *ក្តៅខ្លួន​តិចតួច ៣៨,៩​អង្សា ឬ​តិច​ជាង​នេះ​
  • *​ឈឺក្បាល​
  • ​*​ហៀរ​សំបោរ ឬ​តឹង​ច្រមុះ​
  • ​*​ហើម​កូនកណ្តុរ​នៅ​ផ្នែក​ខាងក្រោម​នៃ​លលា​ក្បាល​, ក​ខាងក្រោយ និង​ក្រោយ​ត្រចៀក​
  • ​*​កន្ទួល​ពណ៌​ផ្កាឈូក​ចាប់ផ្តើម​កើតមាន​នៅ​លើ​មុខ និង​រាលដាល​យ៉ាង​លឿន​ទៅលើ​ទ្រូង 
  • ​*​បន្ទាប់​មក​ដៃ និង​ជើង​
  • ​*​ឈឺ​សន្លាក់ ជាពិសេស​ក្មេងស្រីៗ​
ពេល​ជួប​គ្រូពេទ្យ​

​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើសិនជា​អ្នក​គិតថា អ្នក ឬ​កូន​បាន​ប៉ះពាល់​នឹង​ជំងឺ​ស្អូច ឬ​មាន​រោគសញ្ញា​ដូចខាងលើ​។ 

​បើសិន​ជា​អ្នក​កំពុងតែ​មាន​បំណង​ចង់​មាន​ផ្ទៃពោះ ចូរ​ពិនិត្យមើល​កំណត់​ហេតុ​ថា​មាន​ការចាក់​វ៉ាក់សាំង​ហើយ​ឬ​នៅ​។ បើសិន​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ឆ្លង​ជំងឺ​ស្អូ្ច ជាពិសេស​នៅ​ត្រីមាស​ទី​មួយ វីរុស​អាច​នឹង​ធ្វើអោយ​ទារក​ស្លាប់ ឬ​បង្ក​អោយ​មាន​ការ​ខូច ឬ​បាត់បង់​អវៈយវៈ​ធ្ងន់ធ្ងរ​ទៀត​ផង​។ ជំងឺ​ស្អូច​ក្នុងពេល​មាន​ផ្ទៃពោះ​គជា​មូលហេតុ​ដែល​ធ្វើអោយ​កូន​កើត​មក​ថ្លង់​ពី​កំណើត​ញឹកញាប់​ជាង​គេ​បំផុត​។ យក​ល្អ ស្ត្រី​គួរតែ​មាន​ការការពារ​ជំងឺ​នេះ​មុនពេល​មាន​ផ្ទៃពោះ​។ 

​បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ អ្នក​ទំនងជា​នឹង​ត្រូវ​ពិនិត្យ​ដើម្បី​ធ្វើ​យ៉ាងណា​អោយមាន​ការការពារ​ខ្លួន​ពី​ជំងឺ​ស្អូច​។ ប៉ុន្តែ​បើសិនជា​អ្នក​មិន​ធ្លាប់​ចាក់​វ៉ាក់សាំង​ទេ ហើយ​គិត​ថា​អ្នក​ប្រហែលជា​ធ្លាប់​ប៉ះពាល់​នឹង​ជំងឺ​ស្អូច ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​៕