នៅពេលបៅទឹកដោះគោរួច ឪពុកម្តាយ តែងគិតថាទឹកដោគោផ្អែមបេីមិនបន្ថែមទឹកអោយកុមារអាចផ្អែមជាប់ក នោះទៅជាស្អារ ក ហេីយអាចបណ្តាលអោយទៅជារលាកបំពង់កមិនខាន។ ក៏ប៉ុន្តែក្រសួងសុខាភិបាលបានបញ្ចាក់ថាមិនអោយអ្វីផ្សេងក្រៅពីទឹកដោះគោ និងសូម្បីតែទឹកមួយដំណក់ក៏មិនបានដែរ។
ចឹងតេីគាត់គិតយ៉ាងណា?? ការយល់ថា អោយទឹកទារកផឹកបន្ទាប់ពីបេៅផផហេីយឈឺកនោះ គឺជាទស្សនះមិនពិតនោះទេ។ ទារក និងកុមារតែងផ្តាសាយនិងឈឺកជាងមនុស្សធំដោយសារការឆ្លងមេរោគពីខាងក្រៅ និងការឆ្លេីយតបជាមួយមេរោគរបស់កុមារខ្លាំងក្លា។ ចុះបេីបៅទឹកទៅវាមានបញ្ហា?? ក៏ទេដែរ!! កុមារខ្វះជាតិដោយសាររាគក៏អាចបៅបន្ថែមដែរ តែបៅដោះ ឬទឹកដោះគោមុន 6ខែមិនត្រូវបៅទេ ដោយសារក្នុងទឹកដោះមានសារជាតិគ្រប់គ្រាន់ហេីយ។ រីឯនៅតាមជនបទ ការប្រេីទឹកហាក់មិនទាន់ស្អាតនៅឡេីយ ហេីយទឹកនោះអាចជាប្រភពនៃការឆ្្លងរោគអោយកុមាររាគ និងអាចស្លាប់ដោយសារបាត់បង់ជាតិទឹក។
ចុះបេីថែមបន្ទាប់ពីបៅទឹកដោះគោយ៉ាងម៉េចដែរ? សាកគិតមេីលថា ទឹក 1លេខ (30ml) ត្រូវលាយម្សៅទឹកដោះគោមួយស្លាបព្រា។ ពេលកូនបៅអស់ហេីយ បន្ថែមទឹកផឹក 30ml ទៀត នោះម្សៅទឹកដោះគោ 1ស្លាបព្រា នឹងលាយជាមួយទឹក 60ml បាត់ទៅហេីយ។ ឧបមាថាទារកបៅឆ្អែតម្តង 60ml ពេលនោះកូនអ្នកនឹងទទួលតែសារធាតុចិញ្ចឹមតែ 30ml ព្រោះ 30ml ទៀតជាទឹកទទេ។
បេីដូចច្នេះ ការចំលងរោគឈឺក មិនមែនមកពីបៅទឹកដោះគោ ហេីយបន្ថែមទឹកធ្វេីអោយទារកទទួលសារធាតុចិញ្ចឹមមិនគ្រាន់ ចឹងតេីចាំបាច់បន្ថែមទឹកធ្វេីអី??
វេជ្ជ. ប៉ែន កក្កដា
ឯកទេសរោគកុមារ និងទារក
ធ្វេីការនៅមន្ទីរពេទ្យកុមារជាតិ
ឯកទេសរោគកុមារ និងទារក
ធ្វេីការនៅមន្ទីរពេទ្យកុមារជាតិ