រាងកាយទាំងមូលរបស់អ្នកនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើមិនព្យាបាលថ្លើមបានត្រឹមត្រូវទេនោះ។ ថ្លើមផលិតប្រូតេអ៊ីនដោយមានការជួយពីវីតាមីន K ហើយប្រូតេអ៊ីនទាំងនោះគឺសំខាន់ណាស់នៅលើកោសិកាឈាម។ ការខូចខាត ឬខូចកោសិកាឈាម គឺនៅពេលថ្លើមចាប់ផ្តើមអស់សមត្ថភាព។
អ្នកនឹងមិនឆ្ងល់ទេ ដែលថ្លើមដើរតួសំខាន់ក្នុងរាងកាយទាំងមូល។ កោសិកាថ្លើមបំបែកខ្លាញ់ និងផលិតថាមពលក្នុងប្រព័ន្ធរំលាយអាហារ។
ថ្លើមក៏អាចស្ដារឡើងវិញដោយខ្លួនវា នៅពេលខូចផងដែរ។ ថ្លើមមានមុខងារធំនៅលើរាងកាយ ហើយវាមិនពិបាកក្នុងការព្យាបាលឱ្យបានត្រឹមត្រូវនិងរក្សាវាឱ្យមានសុខភាពល្អនោះឡើយ។
ប៉ុន្ដែប្រសិនបើអ្នកមិនបានថែរក្សាវានោះទេ ជំងឺជាច្រើននឹងរាតត្បាតលោកអ្នក និងបង្កឱ្យមានបញ្ហាកាន់តែអាក្រក់ក៏ថាបាន។
ថ្លើមខូចបណ្ដាលមកពីកត្តាជាច្រើនដូចជា របបអាហារគ្មានសុខភាព លើសទម្ងន់ ផឹកជាតិអាល់កុលលើកម្រិត និងការប្រើប្រាស់ថ្នាំហួសប្រមាណ ឬគ្មានការចេញពីវេជ្ជបញ្ជា។
អំពិលទុំ អាចជួយលោកអ្នកបាន។ អំពិលមានលក្ខណៈសម្បតិ្តព្យាបាលនិងមាននៅតំបន់អាស៊ី និងអាហ្វ្រិក។ ជាធម្មតាអំពិលទុំជួយដល់សរសៃឈាមបេះដូង និងក្រពះពោះវៀន។ ហើយវាក៏អាចជួយដល់បញ្ហាថ្លើមគ្រប់ប្រភេទផងដែរ។ ដោយសារតែវាអាចបណ្ដេញជាតិពុលពីរាងកាយមនុស្ស និងជំរុញសុខភាពរួមរបស់រាងកាយ។
* វិធីធ្វើអំពិលទុំព្យាបាលថ្លើមរុំខ្លាញ់ និងជំងឺរលាកថ្លើម៖
អំពិលទុំ ២ ក្ដាប់បកសំបករួចនិងដកគ្រាប់ចេញ ដាក់ចូលក្នុងម៉ាស៊ីនទឹកក្រឡុក។ បន្ទាប់មកដាក់ទឹកចូល ១ លីត្រនិងកិនឱ្យសព្វ។ ស្រិតយកតែទឹកប៉ុណ្ណោះ ហើយពិសាទឹកអំពិលទុំនេះឱ្យអស់ក្នុងមួយថ្ងៃពេញ។ ពិសារាល់ថ្ងៃរហូតដល់តែកត់សម្គាល់អាការៈជំងឺបានធូរ រួចទៅពេទ្យពិនិត្យមើលស្ថានភាពដើម្បីឱ្យប្រាកដថាជាដាច់៕