Thursday, March 30, 2017

កូនខ្ញុំប្តូរទឹកដោះគោញឹកញាប់មានបញ្ហាអីទៅ??

នៅពេលឪពុកម្តាយជៀសមិនផុតពីការប្រេីទឹកដោះគោដោយសារ មូលហេតុផ្សេងៗជាច្រេីននោះ ពួកគាត់ក៏មានការបារម្មណ៍ជាច្រេីន ដោយសារមានអ្នកអោយយោបល់ជាច្រេីន តាមរយះបទពិសោធន៍ផ្ទាល់ខ្លួន និងទៅតាមអ្នកលក់ប្រាប់។

ជាធម្មតាទឹកដោះគោមានម៉ាកខុសគ្នាៗប៉ុន្តែធាតុផ្សំដូចគ្នាដេីម្បីការលូតលាស់របស់កុមារ។ ទោះបីជាចង់ដូរមួយណាក៏ដោយ។ ចឹងចាំបាច់ទៅដូរម៉ាកវាធ្វេីអី?? វាមិនសំខាន់នោះទេ បេីទឹកដោះគោណាងាយរក កូនបៅមិនមានបញ្ហារាគរូសអោយបៅម៉ាកនឹងទៅ។

តែមានទឹកដោះគោមួយចំនួនទៀតដែលគេផលិតឡេីងក្នុងករណីពិសេស ដូចជាកុមារមាន Lactose Intolerance ត្រូវប្រេីទឹកដោះគោណាដែលគ្មានជាតិ lactose ដែលគេហៅថា​ Lactose free។ មួយចំនួនទៀត គឺ Allergy ជាមួួយ ប្រូតេអុីនទឹកដោះគោគឺចាំបាច់ត្រូវប្រេីទឹកដោះគោ Hypoallergic (HA) ឬត្រូវប្រេីទឹកដោះគោដែលផ្សំឡេីងពីសណ្តែកវិញ​ (soy milk)។​ ទឹកដោះគោដែលមានលក្ខណះពិសេសនេះត្រូវបានខ្មែរយេីងហៅថាទឹកដោះគោសំរាប់រាគទៅវិញ។ ផ្ទុយទៅវិញរាគមិនមែនដោយសារតែទឹកដោះគោនោះទេ។ វាអាចមកពីការឆ្លងរោគ​។

ដូច្នេះទឹកដោះគោចង់ដូរទៅម៉ាកណាក៏បានដែរអោយតែធាតុសំរាប់ចិញ្ចឹមដូចគ្នា។ ហេីយរាល់ពេលរាគក៏មិនមែនដូរទឹកដោគោកូនបាត់រាគនោះដែរ​ គឺត្រូវដឹងថាកូន Intelorance ជាមួយ lactose ឬ allergy ជាមួួយ proteine ទឹកដោះគោ ឬឆ្លងរោគពីខាងក្រៅ។

វេជ្ជ. ប៉ែន កក្កដា
ឯកទេសរោគកុមារ និងទារក

Tuesday, March 28, 2017

កូនខ្ញុំបៅទឹកដោះគោ ពេលបៅរួចអោយទឹកបន្ថែមតេីមានផលប៉ះពាល់ដែរឬអត់??

នៅពេលបៅទឹកដោះគោរួច ឪពុកម្តាយ តែងគិតថាទឹកដោគោផ្អែមបេីមិនបន្ថែមទឹកអោយកុមារអាចផ្អែមជាប់ក នោះទៅជាស្អារ ក ហេីយអាចបណ្តាលអោយទៅជារលាកបំពង់កមិនខាន។ ក៏ប៉ុន្តែក្រសួងសុខាភិបាលបានបញ្ចាក់ថាមិនអោយអ្វីផ្សេងក្រៅពីទឹកដោះគោ និងសូម្បីតែទឹកមួយដំណក់ក៏មិនបានដែរ។

ចឹងតេីគាត់គិតយ៉ាងណា?? ការយល់ថា អោយទឹកទារកផឹកបន្ទាប់ពីបេៅផផហេីយឈឺកនោះ គឺជាទស្សនះមិនពិតនោះទេ។ ទារក និងកុមារតែងផ្តាសាយនិងឈឺកជាងមនុស្សធំដោយសារការឆ្លងមេរោគពីខាងក្រៅ និងការឆ្លេីយតបជាមួយមេរោគរបស់កុមារខ្លាំងក្លា។ ចុះបេីបៅទឹកទៅវាមានបញ្ហា?? ក៏ទេដែរ!! កុមារខ្វះជាតិដោយសាររាគក៏អាចបៅបន្ថែមដែរ តែបៅដោះ ឬទឹកដោះគោមុន 6ខែមិនត្រូវបៅទេ ដោយសារក្នុងទឹកដោះមានសារជាតិគ្រប់គ្រាន់ហេីយ។ រីឯនៅតាមជនបទ ការប្រេីទឹកហាក់មិនទាន់ស្អាតនៅឡេីយ ហេីយទឹកនោះអាចជាប្រភពនៃការឆ្្លងរោគអោយកុមាររាគ​ និងអាចស្លាប់ដោយសារបាត់បង់ជាតិទឹក។

ចុះបេីថែមបន្ទាប់ពីបៅទឹកដោះគោយ៉ាងម៉េចដែរ? សាកគិតមេីលថា ទឹក 1លេខ (30ml) ត្រូវលាយម្សៅទឹកដោះគោមួយស្លាបព្រា។ ពេលកូនបៅអស់ហេីយ បន្ថែមទឹកផឹក 30ml ទៀត នោះម្សៅទឹកដោះគោ 1ស្លាបព្រា នឹងលាយជាមួយទឹក 60ml បាត់ទៅហេីយ។ ឧបមាថាទារកបៅឆ្អែតម្តង 60ml ពេលនោះកូនអ្នកនឹងទទួលតែសារធាតុចិញ្ចឹមតែ 30ml ព្រោះ​ 30ml ទៀតជាទឹកទទេ។

បេីដូចច្នេះ​​ ការចំលងរោគឈឺក មិនមែនមកពីបៅទឹកដោះគោ ហេីយបន្ថែមទឹកធ្វេីអោយទារកទទួលសារធាតុចិញ្ចឹមមិនគ្រាន់ ចឹងតេីចាំបាច់បន្ថែមទឹកធ្វេីអី??



វេជ្ជ. ប៉ែន កក្កដា
ឯកទេសរោគកុមារ និងទារក
ធ្វេីការនៅមន្ទីរពេទ្យកុមារជាតិ

កូនខ្ញុំក្តៅក្បាលជាងខ្លួនតេីវាឈឺអ្វីទៅ??

ម្តាយឪពុកណាក៏ភ័យព្រួយដែរឮថាកូនក្តៅខ្លួនឈឺនោះ ជាពិសេសឪពុកភ័យស្លន់ស្លោតែម្តង បេីម្តាយនិយាយថាកូនឈឺឬក្តៅខ្លួនហេីយព្រោះគាត់មិនដឹងធ្វេីយ៉ាងណា។

ការដឹងថាកូនក្តៅខ្លួននោះជាទំលាប់ម្តាយយកដៃស្ទាបក្បាលកូនដោយប្រៀបធៀបជាមួយខ្លួនកូន ឬក្បាលខ្លួនឯង។ ហេីយអ្វីដែលទទួលបានគឺក្បាលក្តៅជាងរហូត មានន័យថាក្តៅស្ទីងរហូត។​​ គាត់យល់ថាកូនឈឺហេីយ។
នេះជាការយល់ច្រលំមួយព្រោះ កំដៅត្រូវវាស់ដោយប្រដាប់ស្ទង់កំដៅនៅឃ្លាក ឬក្បាល បេីវាលេីសពី 38°C នោះបានក្តៅខ្លួន ត្រូវបន្ថែម 0.5°C បេីវាស់នៅឃ្លាក។

ចឹងម៉េចបានកូនក្តៅក្បាល ហេីយសីតុណ្ហភាពក្នុងខ្លួនធម្មតា?? ជាទូទៅខ្លួនយេីងមានចលនកាមួយដោយស្វ័យប្រវត្តបង្កេីតនូវកំដៅចន្លោះ​ 37°C+/- 0,5។ ឯ​ខ្លួនយេីងត្រូវបានគ្របដោយអាវនោះវាមិនសូវបាត់កំដៅ ចឹងខ្លួនយេីងមិនបង្កេីតកំដៅខ្លាំងនោះទេ។ តែក្បាលមិនមានអ្វីបិតបាំងនោះការបាត់កំដៅខ្លាំង ហេីយមិនមានអ្វីទប់កំដៅបាន នោះខ្លួនយេីងត្រូវបង្កេីតកំដៅធ្វេីយ៉ាងណាអោយនៅក្រោម 38°C ធ្វេីការយកដៃស្ទាបហាក់ដូចក្តៅជាង តែវាស់កំដៅក្នុងខ្លួនធម្មតា។​ ដូច្នេះមិនត្រូវខ្វល់រឿងនេះនោះទេ ត្រូវវាស់សិនចាំភ័យបេីកំដៅកូនកេីនឡេីងលេីសពី 38°C។

វេជ្ជ. ប៉ែន កក្កដា
ឯកទេសរោគកុមារ និងទារក
ធ្វេីការនៅមន្ទីរពេទ្យកុមារជាតិ
012 484856



Sunday, March 26, 2017

Southwest

A mother and her very young son were flying Southwest Airlines from Kansas City to Chicago. The little boy (who had been looking out the window) turned to his mother and asked, "If big dogs have baby dogs, and big cats have baby cats, why don't big airplanes have baby airplanes?" 

The mother (who couldn't think of an answer) told her son to ask the stewardess. 
So the boy went down the aisle and asked the stewardess. The stewardess, who was very busy at the time, smiled and said, "Did your Mom tell you to ask me?" 

The boy said, "yes she did." 

"Well, then, you go and tell your mother that there are no baby airplanes because Southwest always pulls out on time. Have your Mom explain that to you."




Thursday, March 23, 2017

តេីត្រូវអេកូពោះតាមដានកូនក្នុងផ្ទៃនៅពេលណា​ និងដេីម្បីអ្វី??

គូរស្វាមីមួយចំនួនទេីបនឹងមានបុត្រភ្ងារ ដោយសារតែចង់ឃេីញមុខដូចនរណា ដោយសារតែចង់ដឹងថាប្រុសស្រី ដោយសារចង់ឃេីញខ្លាំង តែងតែបបួលគ្នាទៅអេកូជាញឹកញាប់។ តែការមេីលអេកូ គេមានពេលវេលា និងគោលបំណងច្បាស់លាស់។
គេចែកការអេកូជាបីត្រីមាសសំខាន់:

1. ត្រីមាសទី 1: យ៉ាងយូរ 12សប្តាហ៍ បន្ទាប់ពីបាត់រដូវ ត្រូវទៅអេកូដេីម្បីដឹងថាកូននៅក្នុងស្បូន ឬក្រៅស្បូន គឺនិយាយអំពីទីតាំងកូនតាំងនៅ។ លេីសពីនោះគឺសំរាប់កំណត់ថ្ងៃដ៏ត្រឹមត្រូវបំផុតនៃការសំរាលកូន ដោយប្រៀបធៀបជាមួយថ្ងៃបាត់រដូវចុងក្រោយ។

2. អេកូលេីកទី 2: គួរធ្វេីនៅដេីមត្រីមាសទី2 និយាយអោយចំទៅ ខែទី 3 ឬ 4។​ វាជារយះពេលដែលគ្រូពេទ្យអេកូអាចដឹងអំពីសភាពខាងក្នុងរបស់ទារក មិនត្រឹមតែភេទប៉ុណ្ណោះទេ សំខាន់គឺភាពមិនប្រក្រតី ដូចជា ឆែបមាត់ ខួរក្បាល ពោះវៀន បេះដូងនៅចំទីតាំងឬទេ? ចឹងតេីគួរបញ្ឈប់ការលូតលាស់របស់ទារកឬទេ?

3. អេកូលេីកទី 3 អាចនៅត្រីមាសទី 3 ដេីម្បីតាមដានអំពីសុខភាពកូនថាកេីតរួចតាមធម្មចាតិឬយ៉ាងណា? ពេលខ្លះអាចមុនឬក្រោយនេះ ដេីម្បីបញ្ចាក់អំពីភាពប្រក្រតីណាមួយដូចជាកូនមិនកំរេីក ឬជ្រាបទឹកភ្លោះមុនពេលកំណត់ជាដេីម។
វេជ្ជ. ប៉ែន កក្កដា

Tuesday, March 21, 2017

របៀបលាងច្រមុះកុមារពេលមានហូរសំបោរ

ត្រូវរៀបចំទុកជាមុននូវសំភារះ សេរ៉ូមប្រៃ ក្រដាស់ជូតមាត់ និងទីតាំងស្រួលសំរាប់កុមារ។សំអាតដៃរបស់អ្នកជាមុនជាមួយសាបូរមុននឹងសំអាតច្រមុះកុមារ។ត្រូវរកជំនួយការម្នាក់ជួយចាប់កុមារបើសិនជាអ្នកគិតថាកុមារនឹងរើបំរាស់ខ្លាំងពេលកំពុងលាងច្រមុះ។ តែការពន្យល់កុមារអោយយល់ពីអ្វីដែលយើងនឹងធ្វើ ហើយធ្វើត្រាប់ប្រាប់កុមារជាមុនជារឿងល្អបំផុត។
របៀបធ្វើមានច្រើនរបៀបណាស់។ វីឌីអូខាងក្រោមបង្ហាញ ពីរបៀបងាយស្រួលមួយដែលលោកអ្នកអាចយកអនុវត្តន៍បានដោយខ្លួនឯង។ ទីមួយអោយកុមារដេកផ្អៀង ហើយយកសេរ៉ូមប្រៃច្របាច់ចូលច្រមុះចំហៀងខាងលើ។ ហើយជូតសំអាតតាមក្រោយ។


សូមមើលវីដេអូខាងក្រោម

Monday, March 20, 2017

ថៅកែហាងផឹកស៊ី និង បុរសស្រវឹង

ដូចសព្វមួយដងម្ចាស់ហាងផឹកស៊ីមួយកន្លែងតែងតែបិទទ្វាហាងនៅម៉ោង ២ រំលងអធ្រាតដើម្បត្រលប់ទៅផ្ទះសំរាក។ 

បន្ទាប់ពីរដាក់ខ្នងដល់គ្រែមិនទាន់ទាំងក្កៅខ្នងផងទូរសព្ទ័គាត់ក៏បន្លឺសំលេងឡើង។ មានបុរសម្នាក់​ទូរសព្ទ័មកសួរទាំងសំលេងស្រវឹងតាប៉ែថា "តើស្អែកលោកបើកហាងនៅម៉ោងប៉ុន្មានដែរ?"។​ 

មិនទាន់ទាំងបានដេកផង លឺភ្លាមបុរសជាម្ចាស់ហាងក្តៅឆេវទំលាក់ទូរសព្ទ័ក្ឌាំងហើយក៏ត្រលប់ទៅគ្រែរបស់គាត់វិញ។ 

មិនបានទាំងបិទភ្នែកស្រួសបួលផងទូរសព្ទ័របស់គាត់ក៏រ៉ូម្តងទៀត គាត់លើកប្រុងនិយាយស្រាប់តែលឺសំលេងមនុស្សស្រវឹងដដែល សួរសំនួរដដែលទៅកាន់គាត់ម្តងទៀត។


ដោយអត់ទ្រាំមិនបានថៅកែហាងក៏កំហោកខ្លាំងៗដាក់អ្នកស្រវឹងទាំងឆួលច្រមុះថា "កុំថាឡើយដល់សួរខ្ញុំថាបើកម៉ោងប៉ុន្មាន ទោះបីខ្ញុំបើកក៏មិនអោយមនុស្សស្រវឹងមិនដឹងទឹសតំបនដូចលោកចួលហាងខ្ញុំដែរ"។ 

បុរសស្រវឹងក៏កំហោកតបមកវិញភ្លាមខ្លាំងៗថា "ខ្ញុំមិនមែនឃ្លានចង់ចូលទេ គឺខ្ញុំចង់ចេញ!!! យល់អត់???!!!"


វីដេអូខ្លី Piper បង្កប់ន័យបង្រៀនមនុស្ស

ការធ្វើមួយដោយជ្រើសនូវវិធីដដែលៗគឺជារឿងល្អនិងមិនសូវមានហានិភ័យខ្ពស់ តែពេលខ្លះក៏មិនទទួលបានលទ្ទផលគួរជាទីគាប់ចិត្តនោះដែរ តែបើយើងហ៊ានប្រថុយនឹងរកនូវផ្លូវដើរថ្មីនោះយើងនឹងទទួលបាននូវបទពិសោធ គំនិតនិងលទ្ធផលថ្មីជួនកាលលទ្ទផលដែលបានមកក៏គាប់ប្រសើរ​ជាអាទដូចជាកូនបក្សីតូចក្នុងវីដេអូខ្លីនេះអញ្ចឹង។

វីដេអូខាងក្រោម





Sunday, March 19, 2017

អត្ថប្រយោជន៍នៃកន្ទួតព្រៃ

សម្បូរទៅដោយវីតាមីន C ច្រើនជាងផ្លែប៉ោម ដល់ទៅ ១៦០ដង
ការពារការកើតជាតិពុលក្នុងថ្លើម ដំបៅក្រពះ មហារីកថ្លើម និងក្រលៀន


កន្ទួតព្រៃមានគុណសម្បត្តិ

- កន្ទួតព្រៃ សម្បូរទៅដោយវីតាមីន C ច្រើនជាងផ្លែប៉ោម ដល់ទៅ ១៦០ដង ជួយការពារការឆ្លងមេរោគថ្លើមកន្ទួតព្រៃ ហើយទោះបីធ្វើឱ្យស្ងួត ឬក្លាស្សេទឹកកកយូរប៉ុន្មាន ក៏មិនបាត់បង់វីតាមីន C ដែរ វាជាអធិរាជពិតប្រាកដនៃពពួកផ្លែឈើ។
- កន្ទួតព្រៃអាច ការពារការកើតជាតិពុលក្នុងថ្លើម និងទប់ស្កាត់ការកើតរោគមហារីកថ្លើម។ អ្នកគ្រាន់តែដាំកន្ទួតព្រៃ មកផឹកដូចទឹកផ្លែឈើទូទៅ ឬហូបផ្លែវាឲ្យបានញឹកញាប់ជាការស្រេច។
- បំប៉នស្បែកឲ្យសខ្ចី , រក្សាមុខខ្មៅជាំ (យកទឹកពីផ្លែលាប) និងឲ្យស្បែកនៅក្មេងជាងវ័យ ពន្យឺតសភាពចាស់ជ្រីវជ្រួញ ។
- បំប៉នសរសៃសក់ឲ្យរឹងមាំនិងការពារមិនឲ្យឆាប់ស្កូវ។
- បំប៉នភ្នែក , សរសៃប្រសាទ បំប៉នខួរក្បាល , ពង្រឹងប្រពន្ធ័ការពារឲ្យរឹងមាំ
- ប្រឆាំងរ៉ាឌីកាល់សេរី ,ការពារនិងរក្សាជំងឺមហារីក
- កែផ្តាសាយ , ក្អក , រំលាយស្លេស្ម , ដោយយកផ្លែ ប្រមាណ៣០គ្រាប់ច្របាច់យកទឹកឬ យកទៅស្ងោរទាំងផ្លែយកទឹកពិសា។
- បញ្ចុះសារធាតុខ្លាញ់ ជាតិស្ករក្នុងឈាម, ការពារ និងជួយដល់អ្នកជំងឺទឹកនោមផ្អែម
- ជួយសម្រកទម្ងន់ (ទឹកផ្លែកន្ទួតព្រៃ)
- ជួយអ្នកជំងឺ សម្ពាធឈាមខ្ពស់
- ជំងឺ ដំបៅក្រពះ , ជួយបំប៉នថ្លើម និងក្រលៀន …។ល។
កន្ទួតព្រៃ ជាឱសថដ៏សក្តិសិទ្ធ៕

រៀបរៀងដោយ៖ ផ្កាយ និស្ស័យ
- កន្ទួតព្រៃស្រស់ ត្រូវបានគេប្រើក្នុងករណីហើមរលាកលើថ្ងាស (កន្លែងប្លោកនោម) សួត និង ភ្នែក។
- ម្សៅផ្លែកន្ទួតព្រៃលាយទឹកផុកៗប៉ាតលើថ្ងាស (ប្លោកនោម) ព្យាបាលនោមក្រហាយ ក្នុងករណីនោមទាស់ និងប៉ាត លើថ្ងាស (ក្បាល) ក្នុងករណីប្រកាំង (ឈឺក្បាល,ឈឺមួយចំហៀងក្បាល) ផ្លែ មានសកម្មភាពកាត់ស្លេស, បង្កើន ទឹកនោម, បំបាត់រាក, បន្ថយកំដៅ។
- ផ្លែក៏ជាថ្នាំ ដើរខ្យល់ និងធ្វើឱ្យអាហារងាយរលាយ។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

ថ្នាំឬសឈេីបែបបុរាណផ្តល់ផលអវិជ្ជមានបែបណាចំពោះទារក!!!!????

មានទារកភាគច្រើន​ ហេីមពោះមានលេចចេញសសៃឈាមរវាមតាមផ្ទៃពោះពណ៌ខៀវ មិនបទជេីង បន្ទាប់ម្តាយយកថ្នាំឬសឈេីបុរាណយកមកដាំទឹកផឹកដេីម្បីអោយមានទឹកដោះ។ ទារកចាប់ផ្តេីមសន្លឹម បៅក្អួត និងចេញលឿងខ្លាំង។
នេះជាបញ្ហាមួយជួបស្ទេីររាល់ថ្ងៃនៅមន្ទីរពេទ្យកុមារ។ សាកស្រមៃមេីលថា បេីយកថ្នាំពេទ្យ 1បន្ទះអោយកូនផឹក ប្រហែលជាមិនហ៊ាននោះទេ ព្រោះដឹងថាវាលេីសដូសអាចប៉ះពាល់ដល់កូន។ ចុះថ្នាំខ្មែរដែលមានជាតិថ្នាំដែលអាចជ្រាបតាមទឹកដោះនោះមានកំរិតប៉ុណ្ណា? អាចអោយបញ្ហាអ្វីខ្លះដល់កូន? ប្រាកដជាឆ្លេីយថាមិនដឹងទេចាស់ៗពីមុនអោយផឹកតែបែបនឹងគ្មានឃេីញអីផង។បេីយេីងមិនដឹងច្បាស់ផង ម៉េចបានហ៊ានប្រថុយបែបនេះ? ប្រហែលជាគាត់មិនដឹងថាមានកូនដេកពេទ្យជាច្រេីននៅមន្ទីរពេទ្យ ឬស្លាប់ដោយសារបែបនេះនោះទេ។ ចូរគិតពិចារណាឡេីងវិញមុននឹងផឹកថ្នាំដែលប៉ះពាល់ដល់សុខភាពទារក។






























វេជ្ជ. ប៉ែន កក្កដា
ឯកទេសរោគកុមារ និងទារក

អាចម៍ក្របីនៅលេីក្បាលទារក!!!

ទារកមិនត្រូវបានម្តាយហ៊ានប៉ះពាល់នៅតំបន់បង្ហេីយនោះទេ រិតតែមិនហ៊ានកក់សាប៊ូនៅបរិវេណនោះទៀត ព្រោះខ្លាចប៉ះពាល់ខួរក្បាលកូន។ ក៏ប៉ុន្តែបែរជាហ៊ានយកប្រេងកូឡាដោយមិនដឹងថាមានជាតិអ្វីខ្លះមកបំពកនៅលេីបង្ហេីយនោះ​ ទាំងមិនដឹងថាសារជាតិនោះអាចជ្រាបចូលដល់ខួរក្បាលកូន ឬអាចធ្វេីអោយខូចកោសិការប្រសាទកូនដែលអាច អោយកូនល្ងង់ទៅថ្ងៃក្រោយ ឬបណ្តាលអោយមានជាអាចម៍ក្របីដែលធ្វេីអោយកូននឹងរមាស់ក្បាលទៅជាយំ កាចខ្លាំងក៏មាន។​ នេះគ្រាន់តែជាមូលហេតុចំបងមួយដែលខ្មែរយេីងតែងតែអនុវត្តប្រចាំថ្ងៃខុសទាំងមិនដឹងខ្លួន។
ដោយគ្រាន់តែមូលហេតុក្លិនក្រអូប ឬអោយកូនដកដង្ហេីមស្រួល ទារកមិនចាំបាច់ត្រូវការប្រេងកូលាមកលាបលេីក្បាលនោះទេ។

វេជ្ជ. ប៉ែន កក្កដា
ឯកទេសរោគកុមារ និងទារក

Saturday, March 18, 2017

ហេតុផល​​ដែល​អ្នក​គួរ​បង្រៀន​ក្មេង​ៗ​ថា​​ «​ការ​កុហក» ​គឺ​ជា​រឿង​អាក្រក់

ការ​កុហក ​គឺ​ជា​រឿង​​ដែល​ក្មេង​តូច​ៗ​ និង​ក្មេងជំទង់​ច្រើន​ធ្វើ​ចំពោះ​ឪពុក​ម្ដាយ​របស់​គេ។ ពេល​ខ្លះ ពួក​គេ​កុហក​ដោយ​សារ​តែ​ចង់​ជៀសវាង​​បញ្ហា​ ឬ​សម្ពាធ​ពី​ឪពុកម្ដាយ។ ​ ប៉ុន្តែ វា​ពិត​ជា​សារៈសំខាន់​ដែល​យើង​បង្រៀន​ក្មេង​ឲ្យ​យល់​ដឹង​ពី​ភាព​សំខាន់​នៃ​ភាព​ស្មោះ​ត្រង់។ ខាង​ក្រោម​នេះ​វិធី​ដែល​អ្នក​អាច​ប្រើ​ប្រាស់​ពេល​និយាយ​ជា​មួយ​ក្មេងៗ​អំពី​ការ​កុហក​បាន៖

១) កុហក​​ធ្វើ​ឲ្យ​បាត់បង់​ទំនុក​ចិត្ត៖ ទំនុក​ចិត្ត​គឺ​ជា​រឿង​សំខាន់​ណាស់​​។ ឪពុក​​ម្ដាយ​ត្រូវ​ធ្វើ​ជា​គំរូ​ប្រសិន​ជា​ពួក​គាត់​ចង់​ឲ្យ​កូន​មាន​ភាព​ស្មោះ​ត្រង់​ដូច​គ្នា។ អ្នក​ត្រូវ​បង្ហាញ​ថា​ ទោះ​បី​ជា​ការ​កុហក​នោះ​តូច​យ៉ាង​ណា​ក្តី ប្រសិន​ជា​កុហក​ហើយ ជំនឿ​ទុក​​ចិត្ត​នោះ​នឹង​បាត់បង់​ជា​មិន​ខាន។

២) មនុស្ស​ដែល​អាច​ទុក​ចិត្ត​បាន៖ អ្នក​ត្រូវ​បង្រៀន​កូន​របស់​អ្នក​ឲ្យ​យល់​ពី​សារៈសំខាន់​​​នៃ​ភាព​ស្មោះ​ត្រង់ ពី​ព្រោះ​ថា​​មនុស្ស​នឹង​ចាប់​ផ្តើម​ទុក​ចិត្ត​នូវ​អ្វី​ដែល​កូន​របស់​អ្នក​និយាយ​ឬ​ធ្វើ។ មនុស្ស​ដែល​ទទួល​បាន​ការ​ទុក​ចិត្ត​នឹង​ជោគជ័យ​ក្នុង​ជីវិត​ដោយ​សារ​តែ​មេ​ឬ​មនុស្ស​ដទៃ​ហ៊ាន​​ប្រគល់​កិច្ច​ការ​សំខាន់ៗ​ឱ្យ​ធ្វើ។

៣) កុហក​មិន​ដែល​ជា​រឿង​ល្អ​នោះ​ទេ៖ ក្មេង​ៗ​ជា​ច្រើន​គិត​ជា​ការ​កុហក​នឹង​ជួយ​ឲ្យ​ពួក​គេ​គេច​ចេញ​ពី​បញ្ហា។ ដូច្នេះ​ហើយ អ្នក​ត្រូវ​រំលឹក​កូន​របស់​អ្នក​នូវ​លទ្ធផល​ប្រសិន​ជា​ពួក​គេ​ត្រូវ​ចាប់​បាន​ពី​ការ​កុហក។

៤) មិន​អាច​មាន​មិត្តភាព​ល្អ​បាន៖ ក្មេង​ៗ​ជា​ច្រើន​ចូល​ចិត្ត​កុហក​អ្វី​ដែល​ហួស​ពី​ការ​ពិត​ដើម្បី​មើល​ទៅ​ឡូយឆាយ​នៅ​មុខ​មិត្តភ័ក្ដិ។​អ្នក​គួរ​តែ​ប្រាប់​គេ​ថា​ ​​ការ​ពិត​ទៅ​ពួក​គេ​ពុំ​ចាំ​បាច់​ធ្វើ​​​​អីចឹង​ទេ​ព្រោះ​ថា​​បើ​​ពួក​គេ​ត្រូវ​បាន​គេ​ចាប់​បាន ពួក​គេ​​នឹង​​បាត់​បង់​មិត្ត​​និង​ទំនុក​ចិត្ត​ពី​មនុស្ស​ដទៃ៕


គំនឹតវិជ្ចមាន​មួយចំនួនអ្នកគួរ​ចង​ចាំ​ពេល​អ្នក​មាន​អារម្មណ៍​មិន​ល្អ

នៅពេលខ្លះ អ្នកក៏មានអារម្មណ៍ថា មិនសប្បាយចិត្តដោយគ្មានហេតុផលអ្វីទាំងអស់។ ហើយអ្នកមិនចង់ធ្វើអ្វីទាំងអស់ក្រៅពីគេងលើគ្រែ។ ទោះបីជាយ៉ាងណាក៏ដោយ មានរឿងខ្លះយើងមិនអាចជៀសវាងបានទេនៅក្នុងឆាកជីវិតយើងនេះ។ ខាងក្រោមនេះជាសុភាសិតទាំង ៤ដែលអាចជួយអ្នកឲមានអារម្មណ៍ល្អឡើងវិញពេលអ្នកមិនសប្បាយចិត្ត។

១) នៅចំណុចខ្លះ អ្នកបំភ្លេចចោលនូវរឿងដែលអ្នកគិតថាគួរកើតមាន អ្នកគួរតែរស់នៅនាពេលបច្ចុប្បន្ន៖ ជីវិតតែងតែក្រឡាប់ចាក់នូវអ្វីដែលយើងបានរំពឹងទុក។ ពេលអ្នកមិនសប្បាយចិត្តលើកក្រោយ ចូលអ្នកព្យាយាមដោះស្រាយវានិងទទួលយកការ។

២) កុំទាយ! អ្នកមិនដឹងថាម្នាក់នេះ (ខ្លួនឯង) ឆ្លងកាត់ឧបសគ្គអ្វីខ្លះទេ៖ អ្នកមិនគួរឲសំពាធដល់ខ្លួនឯងខ្លាំងពេកទេ។ ទម្រាំមកដល់ចំណុចនេះអ្នកក៏ឆ្លងកាត់ឧបសគ្គអស់ជាច្រើន។ ដូច្នេះហើយ អ្នកត្រូវឲតម្លៃដល់ខ្លួនឯង។ ការមានអារម្មណ៍មិនល្អ មិនមានន័យថាអ្នកជាមនុស្សអាក្រក់ទេ។

៣) រឿងល្អនឹងកើតមានឡើងក្រោយពេលអ្នកផ្ដាច់ខ្លួនពីគំនិតអវិជ្ជមាន៖ តើអ្នកគិតថា អារម្មណ៍មិនល្អរបស់អ្នកកើតចេញពីសង្គមឬមនុស្សដែលនៅជុំវិញខ្លួនឯង? ត្រូវចងចាំថា អ្នកអាចកំណត់ប្រភេទមនុស្សដែលអ្នកចង់រាប់អានជាមួយ។ ការផ្ដាច់ខ្លួនពីមនុស្សឬអ្វីដែលអវិជ្ជមានអាចជួយអ្នកមានអារម្មណ៍ល្អបាន។

៤) ពេលវេលាប្រៀបបានដូចជាទន្លេអីចឹង តែវាកន្លងហួសហើយវាមិនមែនកើតឡើងម្តងទៀតទេ។ ដូច្នេះហើយ អ្នកគួរតែរីករាយនូវរាល់នាទីដែលអ្នកមាន៖ ពេលវេលាមិនរង់ចាំនរណាម្នាក់ឡើង។ ដូច្នេះហើយ រីករាយជាមួយពេលវេលាដែលអ្នកមាន។ ការមានអារម្មណ៍មិនល្អជារឿងធម្មតា។ ប៉ុន្តែ អ្នកនូវតែអាចរកភាពរីករាយក្នុងនោះជានិច្ច៕



ចំណាយពេលដើរ​​ ១៥ នាទីរាល់ថ្ងៃសោះ ទទួលបានអត្ថប្រយោជន៍សុខភាពចំនួន ៧ យ៉ាងងាយ!

វា​មិន​ពិបាក​ឡើយ​ដោយ​គ្រាន់តែ ដើរ​រយៈពេល ១៥ នាទី​ក្នុង​រាល់ថ្ងៃ​។ ការដើរ​រយៈពេល ១៥ នាទី​ពិតជា​រឿង​ចាំបាច់​សម្រាប់​មនុស្ស​ចាស់​អាយុ ៦០ ឆ្នាំ​ឡើងទៅ​។​
យោងតាម​ការសិក្សា​បង្ហា​ញ​ថា ការដើរ​ជាប្រចាំ​រយៈពេល ១៥ នាទី កាត់បន្ថយ​ការស្លាប់​មុន​អាយុ​បាន ២២ ភាគរយ នេះ​បើ​ប្រៀប​ធ្វើ​នឹង​អ្នក​មិន​ដើរ​បែបនេះ​ទាល់តែសោះ​។ វេជ្ជបណ្ឌិត​ក៏បាន​អះអាង​ដែរ​ថា ក្នុង​មួយអាទិត្យ​ត្រូវមាន​សកម្មភាព​រាង​កា​យ​សរុប​យ៉ាងហោចណាស់​ក៏ ១៥០ នាទី​ដែរ​។​
​    ​ហើយ​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​នៃ​ការដើ​រយៈពេល ១៥ នាទី​រៀងរាល់ថ្ងៃ​។​
​    ​១. បង្ការ​ជំងឺ​ទឹកនោមផ្អែម​
​    ​២. ស្រក​ទម្ងន់​
​    ​៣. បង្កើន​កម្រិត​វីតាមីន D
​    ​៤. បំបាត់​ការឈឺចាប់​
​    ​៥. ជួយ​បង្ការ​មហារីក​ពោះវៀនធំ មហារីក​សុដន់ និង​សួត​
​    ​៦. ជួយ​ដល់​សុខភាព​បេះដូង​
​    ​៧. បង្កើន​អារម្មណ៍​កាន់តែ​ល្អ​៕

ប្រសិនបើចង់ឱ្យថ្លើមនៅក្មេងជាងអាយុ ២០ ឆ្នាំ ទទួលទានអំពិលទុំ!

រាងកាយ​ទាំងមូល​របស់​អ្នក​នឹងរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ប្រសិនបើ​មិន​ព្យាបាល​ថ្លើម​បាន​ត្រឹមត្រូវ​ទេនោះ​។ ថ្លើម​ផលិត​ប្រូតេអ៊ីន​ដោយមាន​ការជួយ​ពី​វីតាមីន K ហើយ​ប្រូតេអ៊ីន​ទាំងនោះ​គឺ​សំខាន់​ណាស់​នៅលើ​កោសិកា​ឈាម​។ ការខូចខាត ឬ​ខូច​កោសិកា​ឈាម គឺ​នៅពេល​ថ្លើម​ចាប់ផ្តើម​អស់​សមត្ថភាព​។​
អ្នក​នឹងមិន​ឆ្ងល់​ទេ ដែល​ថ្លើម​ដើរតួ​សំខាន់​ក្នុង​រាងកាយ​ទាំងមូល​។ កោសិកា​ថ្លើម​បំបែក​ខ្លាញ់ និង​ផលិត​ថាមពល​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​។​
ថ្លើម​ក៏​អាច​ស្ដារឡើងវិញ​ដោយ​ខ្លួន​វា នៅពេល​ខូច​ផងដែរ​។ ថ្លើម​មានមុខ​ងារ​ធំ​នៅលើ​រាងកាយ ហើយ​វា​មិន​ពិបាក​ក្នុងការ​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​និង​រក្សា​វា​ឱ្យមាន​សុខ​ភាពល្អ​នោះឡើយ​។​
ប៉ុន្ដែ​ប្រសិនបើ​អ្នក​មិនបាន​ថែរក្សា​វា​នោះទេ ជំងឺ​ជាច្រើន​នឹង​រាតត្បាត​លោកអ្នក និង​បង្កឱ្យមាន​បញ្ហា​កាន់តែ​អាក្រក់​ក៏​ថា​បាន​។​
ថ្លើម​ខូច​បណ្ដាលមកពី​កត្តា​ជាច្រើន​ដូចជា របប​អាហារ​គ្មាន​សុខភាព លើស​ទម្ងន់ ផឹក​ជាតិ​អាល់កុល​លើ​កម្រិត និង​ការប្រើប្រាស់​ថ្នាំ​ហួសប្រមាណ ឬ​គ្មាន​ការ​ចេញពី​វេជ្ជបញ្ជា​។​
អំពិល​ទុំ អាចជួយ​លោកអ្នក​បាន​។ អំពិល​មាន​លក្ខ​ណៈស​ម្ប​តិ្ត​ព្យាបាល​និង​មាននៅ​តំបន់​អាស៊ី និង​អាហ្វ្រិក​។ ជាធម្មតា​អំពិល​ទុំ​ជួយ​ដល់​សរសៃឈាម​បេះដូង និង​ក្រពះ​ពោះវៀន​។ ហើយ​វា​ក៏​អាចជួយ​ដល់​បញ្ហា​ថ្លើម​គ្រប់​ប្រភេទ​ផងដែរ​។ ដោយសារតែ​វា​អាច​បណ្ដេញ​ជាតិពុល​ពី​រាងកាយ​មនុស្ស និង​ជំរុញ​សុខភាព​រួម​របស់​រាង​កាយ​។​
​    ​* វិធី​ធ្វើ​អំពិល​ទុំ​ព្យាបាល​ថ្លើម​រុំ​ខ្លាញ់ និង​ជំងឺ​រលាក​ថ្លើម​៖
​    ​អំពិល​ទុំ ២ ក្ដាប់​បកសំបក​រួច​និង​ដក​គ្រាប់​ចេញ ដាក់ចូល​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក​។ បន្ទាប់មក​ដាក់​ទឹក​ចូល ១ លីត្រ​និង​កិន​ឱ្យ​សព្វ​។ ស្រិត​យកតែ​ទឹក​ប៉ុណ្ណោះ ហើយ​ពិសា​ទឹកអំពិល​ទុំ​នេះ​ឱ្យអស់​ក្នុង​មួយថ្ងៃ​ពេញ​។ ពិសា​រាល់ថ្ងៃ​រហូតដល់​តែ​កត់សម្គាល់​អាកា​រៈ​ជំងឺ​បាន​ធូរ រួច​ទៅ​ពេទ្យ​ពិនិត្យមើល​ស្ថានភាព​ដើម្បីឱ្យ​ប្រាកដថា​ជា​ដាច់​៕

ស្លឹករំដួលជំនាញសម្លាប់កណ្តៀរ

Tags
វត្តមាន​របស់​កណ្តៀរ​នៅតាម​ផ្ទះ គឺ​ពិតជា​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍មិនល្អ​ឡើយ ជាពិសេស​សម្រាប់​អ្នករស់នៅ​ផ្ទះ​ឈើ ព្រោះ​សត្វ​នេះ​ស៊ី​ឈើ​បំផ្លាញ​គ្មាន​សល់​នោះឡើយ​។ 
ប៉ុន្តែ​សំណាងល្អ​ណាស់ ដែល​បញ្ហា​កណ្តៀរ​ស៊ី​ឈើ​នេះ​អាច​កម្ចាត់​បានជា​មួយ​ស្លឹក​ផ្ការំដួល ដែលជា​ផ្កា​តំណាង​ជាតិ​កម្ពុជា​។ 

​* វិធី​អនុវត្ត​
 ​- បុក​ស្លឹក​ផ្ការំដួល ១ ស្លាបព្រា​បាយ លាយ​ជាមួយ​ទឹក​មួយ​លីត្រ រួច​បាញ់​ចូល​រន្ធ​កណ្តៀរ ត្រឹម ១ នាទី​ប៉ុណ្ណោះ កណ្តៀរ​នឹង​ងាប់​អស់រលីង​។ 
​    ​- ប្រសិនបើ​កណ្តៀរ​ច្រើន លោកអ្នក​អាច​លាយ​ស្លឹក​ផ្ការំដួល​ឱ្យ​ច្រើន ហើយ​បង្កើន​ចំនួន​ទឹក​តាម​សមគួរ ជាការ​ស្រេច​៕

Thursday, March 16, 2017

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​មែន​ជារបស់​រដ្ឋនឹង​ត្រូវបាបផ្តាច់ចុងខែនេះហើយ

តាម​គម្រោង​នៅ​ចុង​ខែ​មីនា​នេះ រដ្ឋាភិបាល​នឹង​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ទូរសព្ទ​ទាំង​អស់ នៅ​កម្ពុជា​ផ្ដាច់​សម្លេង​រោទិ៍CallTune ស្ដីពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទាំង​អស់​នៅ​កម្ពុជា ជា​របស់ឯកជន​មិន​មែន​ជា​របស់​រដ្ឋ។ គម្រោង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា ពលរដ្ឋ​កម្ពុជា​ស្ទើរ​តែ​មួយ​រយ​ភាគ​រយ​ហើយ ដែល​បាន​ដឹង​ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ជារបស់​ឯកជន​តាមរយៈ​សម្លេង​រោទិ៍CallTuneនេះ។ និយាយ​មួយ​បែប​ទៀត​រដ្ឋាភិបាល​ក៏ទទួល​ស្គាល់​ពី​ការ​ធុញ​ទ្រាន់​របស់​ពលរដ្ឋ​ជុំវិញ​សម្លេង​រោទិ៍CallTune នេះ​ដែរ។  
លោក អ៊ឹម វុត្ថា អ្នក​នាំ​ពាក្យ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​នៃ​ក្រសួង​ប្រៃសណីយ៍​បាន​អះ​អាង​​​ថា ក្រសួង​កំពុង​រង​ចាំ​សេចក្ដី​សម្រេច​ផ្លូវការ​ពី​រដ្ឋាភិបាល​ទើប​ធ្វើ​ការ​ជូន​ដំណឹងទៅ​បណ្ដាល​ក្រុមហ៊ុន​ទូរសព្ទ​នៅ​កម្ពុជា​ដើម្បី​ផ្ដាច់​សម្លេងរោទិ៍​CallTune ស្ដីពី​គ្រឹះស្ថាន​មីក្រូហិ​រញ្ញ​វត្ថុ​ទាំង​អស់​នៅ​កម្ពុជា ជា​របស់​ឯកជន​មិន​មែន​ជា​របស់​រដ្ឋ។
លោក អ៊ឹម វុត្ថា បាន​វាយ​តម្លៃ​ថា ក្រុមហ៊ុន​ទូរសព្ទ​នៅ​កម្ពុជា​បាន​ដាក់​សម្លេង​រោទិ៍CallTune ស្ដីពី​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ទាំង​អស់​នៅ​កម្ពុជា​ជា​របស់​ឯកជន​មិនមែន​ជារបស់​រដ្ឋ​បាន​ចំនួន​មួយ​រយ​ភាគ​រយ​រួច​ទៅ​ហើយ។ មាន​ន័យ​ថា ពលរដ្ឋ​ខ្មែរ​ក៏​ស្ទើរ​តែមួយ​រយ​ភាគ​រយ​ហើយ​ដែរ​ដឹង​ថា គ្រឹះស្ថានមី​ក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ជា​របស់​ឯកជន បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​នេះ​ធ្វើ​ឡើង​រយៈ​ពេល​ជាង​១​ខែ។
លោក អ៊ឹម វុត្ថា បាន​គូស​បញ្ជាក់​ថា កត្តា​ដែល​រដ្ឋាភិបាល​ហ៊ាន​សន្និដ្ឋាន​ថា ពលរដ្ឋ​មានការ​យល់​ដឹង​ច្រើន​ស្ទើរ​តែ​មួយ​រយ​ភាគ​រយ​នោះ គឺ​តាម​រយៈ​កំណើន​នៃ​ការ​ប្រើប្រាស់​ទូរសព្ទ​របស់​ពលរដ្ឋ​ខ្មែរ​មាន​ចំនួន​រហូត​ដល់​ទៅ​១៩​លាន​កន្លះ​បើ​ប្រៀប​ធៀប​ចំនួន​ពលរដ្ឋដែល​មាន​ចំនួន​១៥​លាន​នាក់។ មូល​ហេតុ​មួយ​ផ្សេង​ទៀត​ដែល​រដ្ឋាភិបាល​សម្រេច​ផ្ដាច់សម្លេង​រោទិ៍CallTune នៅ​ត្រឹម​ចុង​ខែ​មីនា​នេះ​ក៏​ដោយ​សារ​តែ​ការ​មិន​សប្បាយ​ចិត្ត​របស់ពលរដ្ឋ​រូម​ផ្សំ​ផង​នៅ​ពេល​ដែល​លឺ​សម្លេងរោទិ៍​នេះ។ ប៉ុន្តែ​សម្រាប់​ការ​ផ្សព្វ​ផ្សាយ នៅតាម​កញ្ចក់​ទូរទស្សន៍​ សារព័ត៌មាន​នានា និង​គេហ​ទំព័រ​នៅ​បន្ត​ដដែល។ 
សូមបញ្ជាក់ថា យុទ្ធនាការ​របស់​រដ្ឋាភិបាល​ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទូរសព្ទ​ដាក់​សម្លេងរោទិ៍​CallTune ស្ដីពី​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ទាំង​អស់​នៅ​កម្ពុជា​ជា​របស់​ឯកជន​មិនមែនជា​របស់​រដ្ឋ​នេះ​បាន​ប្រើ​ពេល​ផ្សព្វផ្សាយ​ជាង​មួយ​ខែ​មក​ហើយ។ នេះ​ជា​យុទ្ធនាការ​មួយក្នុង​ចំណោម​យុទ្ធនាការ​ជា​ច្រើន​ទៀត​ដែល​រដ្ឋាភិបាល​ជឿ​ថា​មាន​ប្រសិទ្ធ​ភាព។ បន្ថែមពី​លើ​នេះ​រដ្ឋាភិបាល​ក៏​បាន​តម្រូវ​ឲ្យ​រាល់​គ្រឹះស្ថានមី​ក្រូហិរញ្ញវត្ថុ​និង​ធនាគារ​ប្រកាស​ខ្លួនឯង​ជា​របស់​ឯកជន​ផង​ដែរ តាមរយៈ​ការ​បិទ​ស្លាក​នៅ​ពី​ខាង​មុខ៕