Wednesday, April 12, 2017

អ្នកដែលផឹកទឹកតិចជាង៣លីត្រក្នុង១ថ្ងៃ ប្រឈមមុខនឹងជំងឺក្រួសក្នុងតម្រងនោម

អ្នកជំងឺក្រួសក្នុងតម្រងនោមថ្មីៗ កើនឡើងរាប់ពាន់នាក់ក្នុងមួយឆ្នាំ គឺដោយសារតែភាពអវិជ្ជា និងមិនព្រមផឹកទឹក៣លីត្រក្នុងមួយថ្ងៃ បើយោងតាមការស្រាវជ្រាវរបស់លោក វេជ្ជបណ្ឌិត។
លោក Bahskar Somani ដែលជាទីប្រឹក្សាផ្នែកវះកាត់ រោគផ្លូវទឹកនោម នៅមន្ទីរពេទ្យ Southampton General មានប្រសាសន៍ថា កាលយល់ដឹងតិចអំពីគ្រោះថ្នាក់នៃ ជំងឺក្រួសក្នុងតម្រងនោម ភាគច្រើនកើនមានទៅលើក្មេងៗ ដែលមានអាយុ២០ឆ្នាំប្លាយ។ មានមនុស្សជាច្រើនបាន យល់ព្រមឲ្យមន្ទីរពេទ្យធ្វើការពិនិត្យ នូវការឈឺចាប់ពេលដែលក្រួស ក្នុងតម្រងនោមធ្វើទុក ហើយគេបានរកឃើញថា វាបានកើនឡើងពី ៥ភាគរយ ទៅ ១០ភាគរយ រៀងរាល់ឆ្នាំ។
ក្រួសក្នុងតម្រងនោះ វាកើតឡើងក្រាមរបស់អំបិលរួមបញ្ជូលគ្នា ហើយមិនអាចបញ្ចេញមកក្រៅបាន ដោយសារតែខ្វះជាតិទឹក ហេតុដូចនេះហើយវាក៏ធ្លាក់ចូលទៅក្នុង តម្រងនោម។ នៅពេលដែលវាមានទំហំធំ ហើយចេញតាមបំពង់បង្ហូរនោម ធ្វើឲ្យមានការឈឺចាប់ខ្លាំងផុត ជាពិសេសចំពោះមនុស្សប្រុស គឺទាល់តែធ្វើការវះកាត់ ឬ ចោះរន្ធយកដុំក្រួសនោះចេញ។
តើប្រិយមិត្តធ្លាប់ជូបប្រទះជំងឺនេះដែរ ឬ ទេ? សូមផឹកទឹកឲ្យបានច្រើន យ៉ាងហោចណាស់ ៣លីត្រក្នុង១ថ្ងៃ។

ជំនឿ ​ចាស់ៗ​ហាមមិនឲ្យ​កាត់​ក្រចក​នៅ​ពេលយប់?

នៅ​តាម​បណ្ដា​ខេត្ត​នីមួយៗ តែង​តែ​មាន​រឿង​ចម្លែកៗ ឬ​តំណម​ផ្សេងៗ​គ្នា​ដោយ​ហេតុ​ថា​មាន​ជំនឿ​បែប​នេះ ឬ​បែប​នោះ។ តើ​អ្នក​ធ្លាប់​បាន​គិត​ថា​រឿង​ទាំង​អស់​នោះ​ពិត​ដែរ​ឬ​ទេ? ដូច​ជា​ពេល​នេះ​អញ្ចឹង មង្គលការ សូម​លើក​យក​នូវ​ជំនឿ​មួយ​ប្រភេទ ដែល​និយាយ​អំពី​ការ​កាត់​ក្រចក​នៅ​ពេល​យប់។
តាំង​ពី​កុមារ​ភាព​មក​យើងតែងតែលឺចាស់ៗហាម​ថា «កុំ​កាត់​ក្រចក​នៅ​ពេល​យប់!» ។ ចំពោះខ្ញុំ​ក៏មិន​ដឹង​ហេតុ​ផល​ថា​យ៉ាង​ណា​នោះ​ឡើយ ហើយ​ក៏​ពុំ​បាន​គិត​អ្វី​ច្រើន​ដែរ​ដោយ​គ្រាន់​តែ​ដឹង​ថា​ខ្ញុំ​ធ្វើ​តាម​អ្វី​ដែល​គាត់​ប្រាប់​ប៉ុណ្ណោះ។ លុះ​ក្រោយ​មក​ខ្ញុំ​ភ្លេច​ខ្លួន​ក៏​ធ្វើ​រឿង​នេះ​ម្ដង​ទៀត ហើយ​គាត់​ក៏​បាន​ស្ដី​បន្ទោស​ដល់​ខ្ញុំ​ជា​ថ្មី​ម្ដង​ទៀត​ដែរ។ ពេល​នោះ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ចង់​ចេះ​ចង់​ដឹង​នូវ​ហេតុ​ផល​ដែល​ថា​មិន​ឱ្យ​កាត់​ក្រចក​នៅ​ពេល​យប់​នេះ​តែ​ម្ដង។
ចាស់ៗ​ដំណាល​ថា៖
កាល​គ្រាខាងដើម​យូរ​លង់​ណាស់​មក​ហើយ មាន​គ្រួសារ​មួយ​ប្រកប​របរ​បរបាញ់​សត្វ​ដើម្បី​ចិញ្ចឹម​គ្រួសារ។ ជា​ធម្មតា​ខាង​បុរស​ជា​ប្ដី​តែង​តែ​ចេញ​ពី​ផ្ទះ​ជា​មួយ​នឹង​អ្នក​ជិត​ខាង បួន ទៅ ប្រាំ​នាក់ សំដៅ​ទៅ​ព្រៃ​ដែល​ឆ្ងាយ​ពី​ផ្ទះ​បន្តិច​ដែរ និង​រយៈពេល ៣ ឬ បួន​ថ្ងៃ​ទើប​ប្ដី​របស់​គាត់​ត្រឡប់​មក​វិញ។ ថ្ងៃ​មួយ​មុន​បុរស​ជា​ប្ដី​ចេញ​ទៅ​បាន​ផ្ដែរផ្ដាំ​ប្រពន្ធ​ថា «នាង! ចូរ​កុំ​កាត់​ក្រចក​នៅ​ពេល​យប់​ឲ្យ​សោះ» ហើយ​ក៏​ធ្វើ​ដំណើរ​ចេញ​ទៅ​ដូច​សព្វ​ដង។
នៅ​យប់​ដែល​បុរស​ជា​ប្ដី​ចេញ​ទៅ​នោះ ស្រាប់​តែ​នារី​ជា​ប្រពន្ធ​កំពុង​យោល​អង្រឹង​លួង​កូន​ឱ្យ​គេង​នៅ​ពេល​យប់​ក៏​ស្រាប់​តែ​បុក​ម្រាម​ដៃ​ជា​មួយ​នឹង​អង្រឹង​ឫស្សី​របស់​កូន ហើយ​រហែក​ក្រចក​បន្តិច។ នារី​ជា​ប្រពន្ធ​នៅ​មិន​សុខ​មិន​សាប់​នឹង​ក្រចក​រហែក ដែល​បណ្ដាល​ឱ្យ​ទាក់​នេះ​ទាក់​នោះ ដូចជា​ទាក់​នឹង​មុង ឬ​ទាក់​នឹង​ភួយ​នោះ ក៏​ដើរ​សំដៅ​ទៅ​យក​កន្ត្រៃ​ច្រឹប​កាត់​នូវ​ក្រចក​ដែល​រហែក​នោះ​ទាំង​យប់ ដោយ​ពុំ​ចាប់​អារម្មណ៍​នូវ​បណ្ដាំ​របស់​ប្ដី​ឡើយ។
លុះ​ដល់​ព្រឹក​ឡើង​ក៏​ស្រាប់​តែ​អ្នក​ជិត​ខាង​បាន​សែង​សាកសព្វ​បុរស​ជា​ប្ដី​មក​ដល់​នៅ​នឹង​មុខ​ផ្ទះ។ នារី​ជា​ប្រពន្ធ​រន្ធត់​ជា​ខ្លាំង ព្រម​ទាំង​យំ​សោក​បោក​ខ្លួន​ស្ដាយ​ស្រណោះ​រូប​ប្ដី ហើយ​ក៏​បាន​សួរ​នូវ​ដំណើរ​ដើម​ទង​នៃ​ការ​ស្លាប់​របស់​ប្ដី​ខ្លួន។ អ្នក​បាន​បន្ត​ថា​កាល​ពី​រំលង​អាអធ្រាត្រ​ពួក​គាត់​ទាំង​អស់​គ្នា​បាន​ឈប់​សម្រាក​នៅ​លើ​ដើមឈើ​ខ្ពស់ៗ ក៏​ស្រាប់​តែ​ឮសំឡេង​អ្នក​ស្រែក​ហៅ​ចំឈ្មោះ​បុរស​ជា​ប្ដី ដោយ​ប្រាប់​ថា​កូន​ឈឺ​ត្រូវ​ប្រញាប់​ទៅ​យក​ទៅ​ព្យាបាល។ ហើយ​បុរស​ជា​ប្ដី​ក៏ចុះ​មក តែ​បែរ​ជា​មិន​ឃើញ​អ្នក​ណា​ទៅ​វិញ ឃើញ​តែ​ខ្លា។ បុរស​ជា​ប្ដី​ក៏​ស្រែក​ឲ្យ​អ្នក​ខាង​លើ​ជួយ តែ​នៅ​ពេល​អ្នក​ទាំង​អស់​គ្នាពេល​ចុះ​ទៅ​ដល់​គាត់​ក៏​ត្រូវ​ខ្លា​ខាំ​ស្លាប់​បាត់​ទៅ​ហើយ។
រឿង​នេះ​ក៏​ត្រូវ​បាន​និយាយ​តៗ​គ្នា​មក​អំពី​ហេតុ​អកុសល ដែល​កើត​ឡើង​អំពី​ការ​កាត់​ក្រចក​នៅ​ពេល​យប់​នេះ​រហូត​ដល់​បច្ចុប្បន្ន​តែ​ម្ដង។


គួរយល់ដឹង!!!​ សំរាប់អ្នកចូលចិត្តឈាមសត្វ

សំរាប់បងប្អូនដែលចូលចិត្តញំុឈាមជ្រូកនឹងឈាមមាន់រឺឈាមឆ្កែសូមជំរាប់ថាវាមានមេរោគម្យ៉ាងឈ្មោះថា streptococus ដែលវានៅក្នុងឈាមសត្វវាធ្វេីអោយបងប្អូនមានអាការះញ័រដេីមទ្រូង រលាកផ្លូវដង្ហេីម ខ្សោយបេះដូង ជាដេីម ហេីយអាចឈានដល់បាត់បង់អាយុជីវិតទៀតផង។


នេះជារោគសញ្ញាបញ្ជាក់ថាកុមារកំពុងការរលាកផ្លូវដង្ហេីមធ្ងន់ធ្ងរ!!!

រោគសញ្ញាទាំងនោះមានដូចជា ទ្រូងផឺតផត ស្នាមផតក្រោមទ្រូង ឬលេីទ្រូង ច្រមុះផឺតផត ថ្ងូររហឺស​ ស្វាយបបេរមាត់ ដកដង្ហេីមញាប់...។
ឪពុកម្តាយគួរនាំកុមារទៅមន្ទីរពេទ្យដែលនៅក្បែរអោយ ឆាប់បំផុតដែលអាចធ្វេីបាន។

វេជ្ជ. ប៉ែន កក្កដា

Tuesday, April 11, 2017

ពិតជាសាហាាវមែន!!!​ កំពូលអ្នកយកឃ្មុំលើលោកគ្មានពីរ

ពិតជាមិនគួរអោយជឿមែនដែរបុរសម្នាក់ហ៊ានឡើងយកឃ្មុុំដោយមិនប្រើភ្លើង រឺ ផ្សែងឡើយ



Saturday, April 8, 2017

តេីអ្នកដឹងទេស្រុកខ្មែរយេីងសំបូរប្រភេទក្រុមឈាមអ្វីច្រេីនជាងគេ??

តាមឯកសារស្រាវជ្រាវរបស់មជ្ឈមណ្ឌលផ្តល់ឈាមកម្ពុជាបានរកឃេីញថា អ្នកមានឈាម:

-ប្រភេទ​O ស្ទេីរតែពាក់កណ្តាលនៃប្រភេទទាំងអស់រហូតដល់ 48%
-ប្រភេទ A 28%
-ប្រភេទ B 19%
-ប្រភេទ AB 5%
ឯអ្នកមានប្រភេទឈាមបូក Rhesus+ រហូតដល់ 97.3% ឯណោះ។


Friday, April 7, 2017

ប្រាសាទភ្នំបូក | Phnom Bok

ភ្នំបូក ជាភ្នំមួយក្នុងចំណោម ភ្នំទាំង ៣ នៃ យសោធរបុរៈ ។ ភ្នំ ២ ផ្សេងទៀត គឺ ភ្នំក្រោម និងភ្នំបាខែង ។ នៅលើកំពូលភ្នំនេះ មានប្រាសាទមួយដែលមានប្រាង្គធំ ៣ ដែលមានទំហំប៉ុនគ្នាសង់លើខឿនថ្មភក់ ១ និង ប្រាសាទតូចៗ ចំនួន ៤ (ធម្មសាលា) ធ្វើអំពីថ្មភក់ ២ និងឥដ្ឋ ២ បែរមុខទៅរកប្រាង្គធំទាំង ៣ ។ ប្រាង្គធំៗ ទាំង ៣ នេះ ប្រាង្គកណ្ដាលកសាងដើម្បីឧទ្ទិសដល់ ព្រះសិវៈ, ប្រាង្គខាងជើងឧទ្ទិសដល់ព្រះវិស្ណុ និងប្រាង្គខាងត្បូងឧទ្ទិសដល់ព្រះព្រហ្ម ។ ក្នុងន័យសាសនា ប្រាសាទភ្នំបូក ដែលត្រូវបានស្ថាបនាក្នុងរាជ្យ ព្រះបាទយសោវម៌្មទី ១ (889 – 899) ស្ថិតក្នុងរចនាបថបាខែង បានធ្វើឲ្យប្រជានុរាស្ត្រគ្រប់លំដាប់ថ្នាក់ទទួលបានការពារពី អាទិទេព ត្រីមូតិ (ព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈ) និងជាសញ្ញានៃការឯកភាពជាតិយ៉ាងរឹងមាំ ។

នៅពេលដែល ព្រះបាទយសោវម៌្មទី ១ ទ្រង់ជ្រើសរើសរកទីទួលខ្ពស់មួយសម្រាប់ធ្វើជាស្នូលរាជធានីក្នុងន័យសាសនា ព្រះអង្គបានជ្រើសរើសយក ភ្នំបាខែង ក៏ដោយសារ ភ្នំបូក ស្ថិតនៅឆ្ងាយពីប្រភពទឹក (ទន្លេសាប) និងមានកម្ពស់ខ្ពស់ (២២១ ម៉.) ឯ ភ្នំក្រោម វិញស្ថិតនៅជិតនឹងប្រភពទឹក (ទន្លេសាប) ពេក ។ ម៉្យាងវិញទៀត ភ្នំបាខែង មានកម្ពស់ទាបល្មម និងស្ថិតនៅចំកណ្ដាលភ្នំទាំង ២ ។ ផ្ទុយពី ប្រាសាទភ្នំបាខែង ដែលកសាងដើម្បីឧទ្ទិសដល់ ព្រះសិវៈ ក្នុងរូបភាពជា លិង្គ ដែលមាននាមថា យសោធរេស្វរៈ ប្រាសាទភ្នំបូក និងប្រាសាទភ្នំក្រោមត្រូវបានកសាងដើម្បីឧទ្ទិសដល់ អាទិទេព ត្រីមូតិ ។ ប្រាសាទភ្នំបូក និងប្រាសាទភ្នំក្រោម មានប្លង់គំរូដូចគ្នាបេះបិទ ដោយគ្រាន់តែ ប្រាង្គកណ្ដាលនៃប្រាសាទភ្នំក្រោម ធំជាងប្រាង្គទាំង ២ ដែលអមសងខាង ។ ព្រះកេសបដិមា ត្រីមូតិ ត្រូវបាន លោក Louis Delaporte នាំយកទៅស្រុកបារាំងនៅឆ្នាំ ១៨៧៣ ហើយសព្វថ្ងៃតម្កល់ទុកនៅសារមន្ទីរ Guimet ។


បច្ចុប្បន្ន ប្រាសាទភ្នំបូក ស្ថិតក្នុងសភាពបែកបាក់ជាដំណំ ។ កំពូលនៃប្រាង្គកណ្ដាល និងប្រាង្គខាងត្បូងបានបាក់ធ្លាក់ចុះ និងរាយប៉ាយពេញទីធ្លា ។ ឯប្រាង្គខាងជើង ទោះជាស្ថិតក្នុងសភាពប្រសើរជាងប្រាង្គទាំង ២ ទៀតក៏ដោយ ក៏មានការខូចខាតជាច្រើនផងដែរ ។ ធម្មសាលា ២ ដែលធ្វើអំពីឥដ្ឋ បានបាក់បែកខូចអស់ទៅហើយ ចំណែកឯ ធម្មសាលា ២ ទៀតដែលធ្វើអំពីថ្មភក់ស្ថិតក្នុងសភាពទ្រុឌទ្រោម ដោយសារតែមានដើមផ្កាចំប៉ី ដុះចំពីលើ ធម្មសាលា ទាំង ២ នេះ ។ ឯកំពែងថ្មបាយក្រៀម និងគោរបុរៈទាំង ៤ បានខូចខាតបាត់បង់អស់ទ្រង់ទ្រាយដើម ។


នៅជ្រុងអាគ្នេយ៍ គោរបុរៈ ខាងកើតមានវិហារពុទ្ធសាសនាមួយដែលត្រូវបានគេស្ថាបនាមកថ្មី ប្រហែលជាក្រោយសង្គ្រាមស៊ីវិល ប៉ុន្តែបច្ចុប្បន្នពុំមានព្រះសង្ឃគង់នៅនោះទេ ដោយគេបានរើវត្តទៅជើងភ្នំវិញ ងាយស្រួលសម្រាប់ចាស់សុំសមាទានសីល ដោយមិនចាំបាច់ឡើងចុះភ្នំច្រើនដង នាំឲ្យមានផលវិបាក ។


វិធីសង្គ្រោះបឋម សម្រាប់ករណីគ្រេច ឬ ថ្លោះ

ប្រសិនបើកូនៗរបស់លោកអ្នក ជួបនឹងករណីគ្រេច ឬថ្លោះ ដែលបណ្តាលមកពីរបួស នៅលើជាលិកាទន់ៗ ដូចជា សាច់ដុំ សរសៃពួរ និង សរសៃភ្ជាប់សន្លាក់ឆ្អឹង នោះលោកអ្នក អាចជួយពួកគាត់ បានដោយ៖

- ដាក់ជនរងគ្រោះ ឲ្យសំរាក ដើម្បីកុំអោយមានរបួសបន្ថែមទៀត
- ស្អំទឹកកក ឬ ទឹកត្រជាក់ ដើម្បីបន្ថយការឈឺចាប់ ការហូរឈាមផ្នែកខាងក្នុង និងហើម
 - រុំបង់យឺត ដើម្បីជួយកុំឲ្យមានការឈឺចាប់
- លើកផ្នែកដែលរបួស ដើម្បីកាត់បន្ថយហើម និង ឈឺចាប់
* ត្រូវតែបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ឬ គ្លីនិក ដើម្បីពិនិត្យមើលក្រែងមានការបាក់ឆ្អឹង។ គ្រូពេទ្យនឹងធ្វើការថតកាំរស្មីអិច ដើម្បីបញ្ជាក់ឲ្យច្បាស់ថាជាគ្រច ឬបាក់ឆ្អឹង។



ចង់ដឹងថាកូនអ្នកឃ្លានខ្លាំងប៉ុណ្ណាទេ??

រូបភាពខាងក្រោមបញ្ជាក់អំពីការវិការ និងបង្ហាញអំពីកំរិតនៃការឃ្លានរបស់កុមារ។ លោកអ្នកអាចប្រៀបធៀបជាមួយកូនៗ តេីវាស្ថិតក្នុងកំរិតណាមួយ??
ដំណោះស្រាយពេលក្មេងកំពុងយំ: 

1.ធ្វេីមុខកំប្លែងដាក់វា​
2.យកមកអោបនឹងដេីមទ្រូង
3.និយាយជាមួយដោយពាក្យផ្អែមល្ហែមលួងលោម
4.អង្រួនកូន យោល គោះគូទថ្នមៗ
5.មុជទឹក លាងសំអាតគូទ
6.និងអោយអាហារ នំបរិភោគ ឬបៅដោះ៕




Tuesday, April 4, 2017

ពេលណាគួរចាក់វាក់សាំងឆ្កែខាំ??

តាមអង្គការសុខភាពពិភពលោកបានអោយយោបល់ទាក់ទងនឹងបញ្ហានេះមានបីកំរិត:

1. គ្រាន់តែប៉ះពាល់ឆ្កែ ឬសត្វចិញ្ចឹម ដោយលិត មិនមានរលាត់ឬដាច់ស្បែក ឬលាមក ទឹកនោមសត្វ => មិនចាំបាច់ចាក់វាក់សាំងទេ គ្រាន់តែលាងសំអាត។

2. ឆ្កែ ឆ្មាខាំ គ្រាន់តែរលាត់គ្មានការហូរឈាម => លាងសំអាត​ និងចាក់វាក់សាំងឆ្កែខាំ។

3. ដាច់រលាត់មានឈាម ស្នាមធ្មេញឆ្កែ => ត្រូវចាក់វាក់សាំង និងចាក់សេរ៉ូម អង់ទីក័រ។
ឆ្កែចិញ្ចឹមក៏ដោយ បេីសិនជាមានជំងឺដោយសំគាល់ការអន់បាយ ឈឺ ខ្លាចទឹក នោះប្រឈមនឹងការផ្ទុកមេរោគនេះហេីយ។

ការចាក់វាក់សាំង មានចំនួន 5ដង: ថ្ងៃទី 1- 3- 7- 14- 28។ តែបេីមិនខាំទេចាក់តែ 4ដងទេ: ថ្ងៃទី 1- 7- 14- 28។ ហេីយត្រូវរំលឹក 2ដងឡេីងវិញបេីមានខាំ។

ចំណាំថាបន្ទាប់ពីខាំភ្លាមមិនចេញរោគសញ្ញភ្លាមនោះទេ វាអាស្រ័យលេី កំរិតមេោគនៃការឆ្លងច្រេីនឬតិច។ បេីចេញរោគសញ្ញាឆាប់ អាចបញ្ចាក់ថាធ្ងន់ធ្ងរ។ នៅពេលចេញរោគសញ្ញាហេីយ អាត្រានៃការស្លាប់ជៀសមិនផុតនោះទេ។

វេជ្ជ. ប៉ែន កក្កដា


Monday, April 3, 2017

អាហារ​គួរ​ចៀសវាង​មុនពេល​ចូល​គេង​

មនុស្ស​គ្រប់គ្នា​នឹង​យល់​ថា វា​ពិតជា​រឿង​មួយ​ពិបាក​ណាស់​ក្នុងការ​ចៀសឱ្យផុត​ពី​ការ​ញ៉ាំ​អាហារ​សម្រន់​នៅពេល​យប់​ជ្រៅ​។ យក​ល្អ​ចូរ​ចាំ​ថា មុន​ពេល​អ្នក​ញ៉ាំ​អាហារ​នោះ អ្នក​ពិតជា​មិន​ចង់​ឱ្យ​វា​រំខាន​ដល់​ការ​គេង​របស់​អ្នក​ឡើយ ហើយក៏​មិន​ត្រូវ​ញ៉ាំ​អាហា​រណា​មាន​កាឡូរី​ខ្ពស់​ដែរ​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​នោះ​គឺ​ត្រូវ​ប្រាកដថា​អ្នក​បាន​ជ្រើសរើស​អាហារ​សម្រន់​នោះ​ប្រកប​ដោយ​ភាព​ឆ្លាត​វ៉ៃ​។ ខាងក្រោម​នេះ​គឺជា​អាហារ​ដែល​អ្នក​គួរ​ចៀសវាង​មុនពេល​ចូល​គេង​។

​ភីហ្សា​

​ជាទូទៅ អ្នក​គួរតែ​ធ្វើយ៉ាងណា​កុំ​ឱ្យ​ក្រពះ​ធ្វើការ​ខ្លាំងពេក​នៅពេល​យប់​ដើម្បី​អាច​ស្រួល​ក្នុងកា​រគេង​។ ការ​ញ៉ាំ​ភីហ្សា​មុនពេល​ចូ​លគេង​គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​រាល់​ជាតិ​អាមីដុង ប្រេង និង​សាច់​ក្នុង​អាហារ​មួយ​នេះ​មិនមែន​ងាយស្រួល​រំលាយ​ឡើយ​។ មួយវិញទៀត អ្នក​ក៏​មិន​អាច​មានឱកាស​រំលាយ​ជាតិ​ខ្លាញ់​ទាំងអស់នោះ​នៅពេល​យប់​បាន​ដែរ​។

ការ៉េម​

​ការ​ញ៉ាំ​ការ៉េម​អាចជា​រឿង​មួយ​ស្រួលខ្លួន ប៉ុន្តែ​លទ្ធផល​វា​អាច​នឹង​រំខាន​ដល់​អ្នក​បាន នេះ​ដោយសារ​តែ​វា​ផ្ទុក​កាឡូរី​ច្រើន ដែល​ជាហេតុ​នាំ​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង និង​ធ្វើឱ្យ​ពិបាក​គេង​។ ការ៉េម​ក៏មាន​ជាតិ​ខ្លាញ់​ដែរ ដូច្នេះ​វា​រឹង​តែ​ធ្វើ​ឱ្យ​ឡើង​ទម្ងន់​។

ខ្ទឹម​ស​

​ត្រង់​ចំណុច​នេះ​មិនមែន​ខ្ញុំ​និយាយថា ខ្ទឹមស​ធ្វើឱ្យមាន​ក្លិន​មាត់អាក្រក់​ដូច្នេះ​វា​មិន​សាក​សម​សម្រាប់​អាហារ​មុន​ចូល​គេង​ឡើយ​។ តាមពិត​ខ្ទឹមស​អាច​បណ្តាល​ឱ្យ​មានកា​រ​រលាក​ក្នុង​ពោះ និង​ចេញ​ជា​រោគសញ្ញា​មិន​ស្រួល​ក្នុង​ក្រពះ និង​ច្រាល​ជាតិ​អាស៊ីត​ក្រពះ​ទៀតផង​។ ការ​មិន​ស្រួល​ក្នុង​ពោះ​បែប​នេះ​នឹង​ងាយ​ធ្វើឱ្យ​អ្នក​គេង​មិន​លក់​ណាស់​។

ឃឹន​ឆាយ​

​និយាយ​ទៅ​ឃឹនឆាយ​ដូចជា​គ្មាន​អ្វី​ខុស​ប្រក្រតី​ទេ ព្រោះ​វា​ជា​ប្រភព​នៃ​ជីវជាតិ​ដ៏​ល្អៗ​ចំពោះ​មនុស្ស​ដូចជា ជាតិ​សរសៃ ប៉ូ​តា​ស្យូម ម៉ាញ៉េ​ស្យូម ទង​ដែង វីតាមីន A, C និង​K​។ ដូច្នេះ​អ្នក​អាច​ញ៉ាំ​បាន ប៉ុន្តែ​កុំ​ញ៉ាំ​ច្រើនពេក​អី​ជាពិសេស​នៅពេល​យប់​តែម្តង ព្រោះ​អាហារ​នេះ​មាន​សមាសធាតុ​ជា​ឱសថ​បញ្ចុះ​ទឹកនោម ដូច្នេះ​អ្នក​នឹង​ត្រូវការ​នោម​ច្រើនដង​ជាមិនខាន​។

គ្រឿង​ស្រវឹង​

​វា​គឺជា​ការពិត​ណាស់​ដែល​ថា​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​អាចជួយ​ឱ្យ​អ្នក​គេង​ឆាប់​លក់​។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺថា នៅ​ពេល​អ្នក​ស្រវឹង អ្នកនឹង​គេង​កាន់តែ​ពិបាក​លក់​។ អ្នក​ពិតជា​មិន​ចង់​ឱ្យ​រឿងនេះ​កើតឡើង​ឡើយ ព្រោះ​វា​នឹង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្រស់​ស្រាយ និង​មាន​កម្លាំង​ទេ​នៅ​ព្រឹក​ឡើង​។ ដូច្នេះ​ចូរ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ស្រវឹង​បើសិន​ជា​អ្នក​ចង់​គេង​ស្កប់ស្កល់​មែន​នោះ​។

សាច់​ក្រហម​

​ការ​ញ៉ាំ​សាច់​ច្រើន​អាច​បណ្តាលឱ្យមាន​អារម្មណ៍​ងងុយគេង​បាន​។ បើសិន​ជា​អ្នក​គិតថា រឿង​នេះ​គឺជា​រឿង​ល្អ​នោះ ចូរ​គិត​វា​ឡើង​វិញ​សិន​។ រឿង​នេះ​មិន​ខុសគ្នា​នឹង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​នៅ​ពេលយប់​ឡើយ ការ​ញ៉ាំ​សាច់​ក្រហម​មុនពេល​ចូល​គេង​ប្រហែលជា​ធ្វើឱ្យ​អ្នក​ពី​បាក​គេ​ង​បាន ព្រោះ​ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវការ​ធ្វើការ​ខ្លាំង​សម្រាប់​រំលាយ​សាច់​ទាំងនេះ​៕


តែបៃតង

តែ​បៃតង​ ត្រូវបាន​គេ​ស្គាល់​ថា​ជា​ភេសជ្ជៈ​ដែល​ផ្តល់​សុខភាព​ល្អ​បំផុត​ក្នុង​លោក​នេះ ព្រោះ​តែ​វា​គ្មាន​កាឡូរី​។ អត្ថប្រយោជន៍​របស់​វា​មាន​ច្រើនណាស់​ចាប់ពី​សម្រក​ទម្ងន់​រហូត​ដល់​បង្ការ​ជំងឺមហារីក និង​បេះដូង ហើយ​បច្ចុប្បន្ន​នេះ​ក៏​មាន​ការពេញនិយម​នៅ​តំបន់​លោកខាងលិច​ដែរ​។
​ទោះបីជា​យ៉ាងណា​ក៏ដោយ ក្រៅ​ពី​អត្ថប្រយោជន៍​ដ៏​ច្រើន​នោះ តែ​បៃតង​ក៏​មាន​ផល​រំខាន​មួយចំនួន​ដែល​អ្នក​ទាំងអស់​គ្នា​គួរ​ស្វែងយល់​ដែរ​។​

ធ្វើ​ឱ្យ​ខ្វះ​គ្រាប់​ឈាម​

​វត្តមាន​របស់​សារធាតុ Catechins ក្នុង​តែ​បៃតង​អាច​កាត់បន្ថយ​ការ​បឺត​ស្រូប​ជាតិ​ដែក​ចេញពី​អាហារ ដែល​ជា​ហេតុ​នាំឱ្យ​មាន​កង្វះ​គ្រាប់​ឈាម​បាន ដូច្នេះ​អ្នក​គួរតែ​ចៀសវាង​ការ​ញ៉ាំ​តែ​ជាមួយ​ការ​ញ៉ាំ​អា ហា​រ​។ ប៉ុន្តែ​បើសិនជា​អ្នក​ចូលចិត្ត​ញ៉ាំ​តែ​បៃតង​ជាមួយ​អាហារ អ្នក​គួរតែ​ញ៉ាំ​អាហា​រណា​ដែល​សម្បូរ​ជាតិ​ដែក និង​វីតាមីន C ព្រោះ​វា​អាច​ជួយ​បង្ការ​អាកា​រៈក​ង្វះ​គ្រាប់​ឈាម​បាន​។

ប៉ះពាល់​ដល់​ការលូតលាស់​ទារក​ក្នុង​ផ្ទៃ និង​ទារក​ទើប​នឹង​កើត​ក្នុងពេលបំ​បៅដោះ​

​អ្នក​គួរតែ​ចៀសវាង​ការ​ញ៉ាំ​តែ​លើសពី​ពី​រពែង​ក្នុង​មួយ​ថ្ងៃ​បើសិនជា​មាន​ផ្ទៃពោះ ឬ​កំពុង​តែបំ​បៅដោះ កូន​។ ជាតិ​តែ​ប៉ុណ្ណេះ​មាន​សារធាតុ​កាហ្វេ​អ៊ី​ន​ប្រហែល ២០០​មី​លី​ក្រាម​ហើយ តែ​បើ​សិន​ជា​ញ៉ាំ​ច្រើន​ជាង​នេះ​អាច​នាំ​អោយ​ប្រឈម​នឹង​ការ​រលូត​កូន​ខ្ពស់​បាន​។ កាហ្វេ​អ៊ី​ន​ក៏​អាច​ជ្រាប​ចូលទៅក្នុង​ទឹក​ដោះ និង​ប៉ះពាល់​ដល់​ទារក​ក្នុង​ពេល​បំបៅ​ដោះ​ដែរ​។

អាច​បណ្តាល​ឱ្យ​រលាក​ពេល​ញ៉ាំ​អាហារ​លឿន ឬ​ពោះ​ទទេ​

​អ្នក​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​តែ​បៃតង​កុំឱ្យ​លើស​ពី​ពីរ​ទៅ​បី​ដង​ក្នុង​មួយថ្ងៃ​។ អ្នក​ក៏​គួរតែ​កុំ​ញ៉ាំ​នៅ​ពោះ​ទទេ​ដែរ ព្រោះ​សារធាតុ Tannins ក្នុង​តែ​បៃតង​នឹង​បង្កើន​ការបញ្ចេញ​អាស៊ីត​ក្រពះ ដែល​ជា​ហេតុ​នាំឱ្យមាន​ផល​រំខាន​របស់​វា​ដូចជា ទល់​លាមក ក្អួត និង​ចង្អោរ​ជាដើម​។

មានប្រតិកម្ម​នឹង​ថ្នាំ​ជាច្រើន​ប្រភេទ​

​តែ​បៃតង​ត្រូវបាន​គេ​ដឹងថា​មាន​ប្រតិកម្ម​នឹង​ថ្នាំ​ជាច្រើន​។ ថ្នាំ​ភ្ញោ​ច ដែល​មាន​មុខងារ​ទៅលើ​ប្រព័ន្ធ​សរសៃប្រសាទ​មិនគួរណា​ញ៉ាំ​ជាមួយនឹង​តែ​បៃតង​ឡើយ​។ ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​តែ​បៃតង​នឹង​បង្កើនល្បឿន​មុខងារ​ប្រព័ន្ធ​សរសៃប្រសាទ និង​អាច​បណ្តាលអោយមាន​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដូចជា វិលមុខ លើស​សម្ពាធ​ឈាម និង​ចង្វាក់បេះដូង​ដើរ​លឿន​។

ឥទ្ធិពល​របស់​កាហ្វេ​អ៊ី​ន​ក្នុង​តែ​បៃតង​ក៏​នាំ​ឱ្យ​មាន​ជំងឺ​ច្រើន​ដែរ​

​ជាធម្មតា​ជាតិ​កាហ្វេ​អ៊ី​ន​គឺមាន​ក្នុង​កាហ្វេ ប៉ុន្តែ​តែ​បៃតង​មួយ​ពែង​ក៏​មាន​កាហ្វេ​អ៊ី​ន​២៤ ទៅ​៤៥​មី​លី​ក្រាម​ដែរ​។ ដូច្នេះ​បើ​សិន​ជា​ការ​ញ៉ាំ​តែ​បៃតង​រហូតដល់​៤ ទៅ​៥​ដង​ក្នុង​មួយថ្ងៃ វា​អាច​នឹង​មាន​ជំងឺ​ជា​ច្រើន​ដូចជា​៖
•​ ​ថប់​អារម្មណ៍​
•​ ​ជំងឺ​ទឹកនោម​ផ្អែម​
•​ ​ទល់​លាមក​
•​ ​គេង​មិន​លក់​
•​ ​រលាក​ពោះវៀន​
•​ ​បេះដូង​ដើរ​ខុស​ធម្មតា​
•​ ​ក្រហាយ​ដើមទ្រូង​
•​ ​ញ័​រសាច់​

បណ្តាល​ឱ្យ​ពុក​ឆ្អឹង​

​តែ​បៃតង​នឹង​ទៅ​ទប់ស្កាត់​ការប្រើប្រាស់​ជាតិ​កាល់ស្យូម​ក្នុង​រាងកាយ និង​បញ្ចេញ​ជាតិ​កាល់ស្យូម​ពី​ក្នុង​ឈាម​ទៀត ដូច្នេះ​វា​ពិតជា​ងាយ​នាំ​ឱ្យ​ឆ្អឹង​ពុក​ខ្លាំងណាស់​។ ដូច្នេះ​អ្នក​គួរតែ​ធ្វើ​យ៉ាងណា​ញ៉ាំ​តែ​បៃតង​ត្រឹមតែ ៣០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ​។ 

រាល់​ផល​រំខាន​ទាំងអស់នេះ​មិនមែន​លុប​អស់​នូវ​អត្ថប្រយោជន៍​ជាច្រើន​របស់​តែ​បៃតង​ឡើយ ប៉ុន្តែ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​នោះ​គួរតែមាន​ដែន​កំណត់ និង​តាមដាន​ទៅលើ​បរិមាណ​របស់​វា​ទើប​ជា​ប្រយោជន៍​ធំ និង​ចៀសវាង​ការប្រើប្រាស់​ច្រើន​ជ្រុល​៕


ស្រ្តី ដែលប្រកបដោយ លក្ខណៈ៣១យ៉ាង ហៅថា ស្រីគ្រប់លក្ខណ៍

១. មិនចេះអេចអូចនិយាយដើមគេ។
២. ចេះគួរសមក្រោកទទួលមាតាបិតានិងស្វាមី។
៣. ដឹងគុណ តបគុណ មាតាបិតាញាតិសន្តាន ទាំងពីរខាង។
៤. មិនចេះដេកថ្ងៃ។
៥. មិនភ្លីភ្លើភ្លេចមុខភ្លេចក្រោយ។
៦. ចេះថែទាំរបស់ទ្រព្យ។
៧. មិនផិតក្បត់ស្វាមី។
៨. មិនចេះប្រចណ្ឌស្វាមី។
៩. គ្មានកលមាយា។
១០. មិនរំសាយសក់ឲ្យគេឃើញ។
១១ . មានចិត្តអត់ធន់ធ្ងន់ធ្ងរ។
១២. មានជើងស្រាលមិនដើរតន្ត្រំក្តុងក្តាំង។
១៣. មិនឈរឬអង្គុយសំញែងកាយឲ្យគេឃើញ។
១៤. មិនដើរញ៉ិកញ៉ក់កាច់រាង។
១៥. ចេះសង្រួមភ្នែកមិនក្រឡេករឡេមរឡាម។
១៦. មានដំណើរល្អ មិនគ្រលែងកាយចំទយគូទ។
១៧. មិនបង់បោយញាក់ស្មា គ្រលែងដើមដៃ។
១៨. មានសំឡេងតិចច្បាស់លាស់ មិននិយាយឡូឡា។
១៩. មិនចេះឡេះឡោះលេងសើច។
២០. មិននិយាយផ្តោះផ្តងចំពោះបុរសនិងស្រ្តី។
២១.មិនទម្រន់ ធ្វើការណាធ្វើទាល់តែហើយការនោះ។
២២. ទៅទីណាឆាប់ត្រឡប់វិញ មិនញៀនអង្គុយផ្ទះគេ។
២៣. ចេះទុកដាក់អីវ៉ាន់ក្នុងពេលគួរទុកដាក់។
២៤. ចេះរៀបចំផ្ទះសំបែង។
២៥. ចេះតុបតែងគ្រឿងឧបភោគបរិភោគ។
២៦. ខ្លាចចិត្តស្វាមីមាតាបិតា ហើយគោរពតាមឱវាទ។
២៧. បរិភោគចំណីអាហារ ក្រោយស្វាមីនិងមាតាបិតា។
២៨. ឈប់បរិភោគ មុនស្វាមីនិងមាតាបិតា។
២៩. ដេកលក់ក្រោយស្វាមី។
៣០. ភ្ញាក់មុនស្វាមី។
៣១. មានមេត្តាករុណាចេះធ្វើបុណ្យទាន។



ជំងឺស្អូចនិងផលប៉ះពាល់!!!

ចំពេោះស្រ្តីមានផ្ទៃពោះ និង​ ទារកក្នុងផ្ទៃ

ជំងឺស្អូចគឺជាជំងឺឆ្លងដែលមានអាការៈជំងឺកម្រិតស្រាលខុសពីជំងឺកញ្ជ្រឹល ។ ទោះជាយ៉ាងណាការឆ្លងមេរោគស្អូចចំពោះស្ត្រីមានផ្ទៃពោះនិងអំឡុងពេល៣ខែដំបូងគឺមានឱកាស៩០% ឆ្លងមេរោគនេះទៅទារកក្នុងផ្ទៃម្តាយបណ្តាលឲ្យរលូតកូន ឬ ស្លាប់ទារក ឬពិការភាពពីកំណើត ដែលហៅថាជំងឺស្អូចពីកំណើត (CRS) ។ ជំងឺស្អូចពីកំណើត (CRS) មានដូចជា៖ ខ្វាក់ភ្នែក ថ្លង់ ឈឺបេះដូង ។ល។

ទារកដែលរស់បាន នោះអាចនឹងប្រឈមមុខនឹងភាពពិការធ្ងន់ធ្ងរ (ឧទាហរណ៍ការមើលមិនឃើញ និងស្តាប់ពុំសូវលឺ)និងមានការកើនឡើងហានិភ័យនៃការវិវត្តខួរក្បាលរួមមានភាពខុសប្រក្រតីដូចគ្នានោះផងដែរ និង ប្រភេទជំងឺទឹកនោមផ្អែមនិងរលាកក្រពេញទីរ៉ូអ៊ីត។ មេរោគនេះឆ្លងយ៉ាងងាយស្រួលដោយកំទេចទឹកមាត់ចូលតាមផ្លូវដង្ហើមឬដោយទំនាក់ទំនងផ្ទាល់ជាមួយអ្នកជំងឺ ។ លក្ខណៈពិសេសនៃជំងឺស្អូចគឺ គ្រុនក្តៅ មានភាពល្ហិតល្ហៃ ភ្នែកក្រហមតិចតួច ឈឺត្រចៀកផ្នែកខាងក្រោយ និង មានរលាកកូនកណ្តុរនៅក ដោយមានកន្ទួលស្រដៀងគ្នាទៅនឹងជំងឺកញ្ជ្រឹលដែរ។

​រោគសញ្ញា

  • *ក្តៅខ្លួន​តិចតួច ៣៨,៩​អង្សា ឬ​តិច​ជាង​នេះ​
  • *​ឈឺក្បាល​
  • ​*​ហៀរ​សំបោរ ឬ​តឹង​ច្រមុះ​
  • ​*​ហើម​កូនកណ្តុរ​នៅ​ផ្នែក​ខាងក្រោម​នៃ​លលា​ក្បាល​, ក​ខាងក្រោយ និង​ក្រោយ​ត្រចៀក​
  • ​*​កន្ទួល​ពណ៌​ផ្កាឈូក​ចាប់ផ្តើម​កើតមាន​នៅ​លើ​មុខ និង​រាលដាល​យ៉ាង​លឿន​ទៅលើ​ទ្រូង 
  • ​*​បន្ទាប់​មក​ដៃ និង​ជើង​
  • ​*​ឈឺ​សន្លាក់ ជាពិសេស​ក្មេងស្រីៗ​
ពេល​ជួប​គ្រូពេទ្យ​

​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើសិនជា​អ្នក​គិតថា អ្នក ឬ​កូន​បាន​ប៉ះពាល់​នឹង​ជំងឺ​ស្អូច ឬ​មាន​រោគសញ្ញា​ដូចខាងលើ​។ 

​បើសិន​ជា​អ្នក​កំពុងតែ​មាន​បំណង​ចង់​មាន​ផ្ទៃពោះ ចូរ​ពិនិត្យមើល​កំណត់​ហេតុ​ថា​មាន​ការចាក់​វ៉ាក់សាំង​ហើយ​ឬ​នៅ​។ បើសិន​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ឆ្លង​ជំងឺ​ស្អូ្ច ជាពិសេស​នៅ​ត្រីមាស​ទី​មួយ វីរុស​អាច​នឹង​ធ្វើអោយ​ទារក​ស្លាប់ ឬ​បង្ក​អោយ​មាន​ការ​ខូច ឬ​បាត់បង់​អវៈយវៈ​ធ្ងន់ធ្ងរ​ទៀត​ផង​។ ជំងឺ​ស្អូច​ក្នុងពេល​មាន​ផ្ទៃពោះ​គជា​មូលហេតុ​ដែល​ធ្វើអោយ​កូន​កើត​មក​ថ្លង់​ពី​កំណើត​ញឹកញាប់​ជាង​គេ​បំផុត​។ យក​ល្អ ស្ត្រី​គួរតែ​មាន​ការការពារ​ជំងឺ​នេះ​មុនពេល​មាន​ផ្ទៃពោះ​។ 

​បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ អ្នក​ទំនងជា​នឹង​ត្រូវ​ពិនិត្យ​ដើម្បី​ធ្វើ​យ៉ាងណា​អោយមាន​ការការពារ​ខ្លួន​ពី​ជំងឺ​ស្អូច​។ ប៉ុន្តែ​បើសិនជា​អ្នក​មិន​ធ្លាប់​ចាក់​វ៉ាក់សាំង​ទេ ហើយ​គិត​ថា​អ្នក​ប្រហែលជា​ធ្លាប់​ប៉ះពាល់​នឹង​ជំងឺ​ស្អូច ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​៕ 


Saturday, April 1, 2017

April Fool Day ថ្ងៃ ០១ មេសា ថ្ងៃភូតកុហក

ថ្ងៃ​ទី​ ០១​ មេសា​ គឺ​ជា​ថ្ងៃ​លើក​លែង​​ពិសេស​មួយ​​ ព្រោះ​នរណា​ៗក៏​អាច​លេង​សើច​ ឬ​លេង​ភូត​កុហក​​ជាមួយ​​សមាជិក​​នៅ​ក្នុងគ្រួសារ​ អ្នក​ជិត​ខាង មិត្ត​រួម​ការងារ​ មិត្ត​ភក្តិ​ស្និទ្ធ​ស្នាល​ ឬ​សូម្បី​តែ​សត្រូវ​​ក៏​អាច​លេង​​បាន​ដែរ ដោយ​គ្មាន​​នរណា​មក​​​ចាប់​​ទោស​អូសដំណើរ​ ឬ​ខឹង​ថ្នាំ​ង​ថ្នាក់​នឹង​គ្នា​អ្វីទេ​ ​មិន​ថា​ការ​លេង​​​សរសេរ​ក្រដាស​​យក​ទៅ​បិទ​នឹងខ្នង​នរណា​ម្នាក់​ដាក់​​​​ថា «​សូម​អញ្ជើញ​ទាត់​មួយ​សេរី!»​ ឬ​ក៏​លេង​ភូត​ភរ​បោក​​កុហក​​​ផ្សេងៗ​ទៀត​​ក៏​មិន​មាន​បញ្ហា​​ទាំង​អស់​។
ចុះ​នៅ​រង់​ចាំ​អី​ទៀត?!! 😀
  • ប្រវត្ថិ​មិន​ច្បាស់​ការ​
​​ទោះ​បី​ជា​​អ្នក​​ជំនាញ​ការ​ផ្នែក​ខែ​មេសា​ មាន​ទស្សនៈ​យល់​ឃើញ​មិន​សូវ​ស្រប​គ្នាក៏​ដោយ​​ តែ​ភាគ​ច្រើន​ជឿ​ថា ​ថ្ងៃ​ភូ​ត​កុហក​ ឬ​ដែល​បារាំង​ហៅ​ថា April Fool’s Day​ នេះ​មាន​ដើម​កំណើត​មុន​គេ​​​នៅ​​ប្រទេស​បារាំ​ង​តាំង​​ពី​​គ្រិស្ត​សតវត្ស​ទី​១៦​ម្ល៉េះ​​​។ នៅពេល​ព្រះ​អង្គម្ចាស់​សន្តិវង្ស​​​ប៉ាប៉ា​ក្រេ​កហ្គូរី​ទី​១៣​ (Pope Gregory the 13th) បាន​ចេញ​ព្រះរាជ​បញ្ជា​​ឲ្យ​ប្រារព្ធ​ធ្វើ​ពិធី​​ឆ្លង​ឆ្នាំ​ថ្មី​​នៅ​ក្នុង​ថ្ងៃ​ទី ០១​ មករា​ ជំនួស​ប្រពៃ​ណី​ដើម​ដែល​តែង​ប្រារព្ធ​ធ្វើ​នៅ​​​ចុង​ខែ​មីនា​​​​​។ ចំពោះ​​អ្នក​ដែល​មិន​បាន​ប្រតិបត្តិ​តាម​ប្រតិទិន​ថ្មី​​នេះ​​នឹង​ត្រូវ​ហៅ​ថា «​​ហ្វូង​ត្រី​ខែ​មេសា​»​ (ពួក​​អឺ​រ៉ុប​ប្រៀប​ធៀប​មនុស្ស​ល្ងង់​ខ្លៅ​​ទៅ​នឹង​សត្វ​ត្រី​)​។ ​មាន​អ្ន​ក​ដែល​ដឹង​ពីរឿង​នេះ​​មួយ​ក្រុម​ទៀត​​បាន​អះអាង​ថា ថ្ងៃ​ភូត​កុហក​​មាន​ដើម​កំណើត​មក​ពី​​ពិធី​បុណ្យ​ក្នុង​រដូវ​កាល​​ផ្ការីក​នា​​សម័យ​បុរាណ​ ដែល​មាន​ការ​លេង​សើច​នឹង​​គ្នា​បែបអាក្រក់​អាក្រី​បំផុត​។​

របៀបសំពះខ្មែរ

ដោយ​សង្កេត​ឃើញ​ថា​ ក្នុង​សង្គម​ខ្មែរ​យើង​បច្ចុប្បន្ន​ ការ​ធ្វើ​គារវកិច្ច​គោរព​គ្នា​ទៅ​វិញ​ទៅមក​​ បាន​ប្រាស​ចាក​ពី​គុណ​ធម៌​ គុណ​តម្លៃ​ និង​របៀប​បែប​បទ​​ដ៏​ល្អ​ផូរ​ផង់​​ របស់​ដូន​តា​ខ្មែរ ទើប​ខ្ញុំ​លើក​យក​របៀបសំពះ​ខ្មែរមក​ចុះ​ផ្សាយនៅ​ទីនេះ ដោយ​សង្ឃឹម​ថាកូន​ខ្មែរ​គ្រប់​រូបនឹង​ពេញចិត្ត​ ហើយ​យក​ទៅ​អនុវត្ត​តាម។ ប្រការ​ម្យ៉ាង​ទៀត ខ្ញុំ​សង្កេត​ឃើញ​ថា មិនត្រឹម​តែ​ពិធីករ​ពិធីការិនីខ្មែរ​ តាមទូរទស្សន៍​តែប៉ុណ្ណោះ​ទេ សូម្បី​តែ​ថ្នាក់​ដឹកនាំ​ខ្មែរ ក៏​សំពះ​មិន​បាន​ត្រឹម​ត្រូវ​ដែរ គឺ​ធ្វើឡើង​ទាំង​ច្រងេង​ច្រងាង ដូច​ប្រញាប់​ទៅស្លាប់​ឯណាអ៊ីចឹង!!!

សំពះខ្មែរ
ខ្មែរ​លើក​ដៃ​សំពះ ដោយ​លើក​ដៃ​ទាំង​ពីរ ផ្គុំ​គ្នាជា​រាង​ក្រពុំ​ឈូក ដោយ​សារ​ប្រជា​ជន​ខ្មែរ​ គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា។



សំពះ​កម្ពស់​ត្រឹម​ដើម​ទ្រូង
មនុស្ស​ដែល​មាន​វ័យ​ ឬ​បុណ្យ​សក្តិ​ស្មើ​គ្នា ឬ​ជា​មិត្តភក្តិ​ គេគប្បី​លើក​ដៃ​សំពះ​គ្នាទៅវិញ​ទៅមក​ ដោយ​ដាក់​ដៃ​ត្រឹម​ដើម​ទ្រូង។

សំពះកម្ពស់​ត្រឹម​មាត់
អ្នក​ដែល​មាន​ឋានៈ​តូច​ ឬ​អាយុ​តិច សំពះ​អ្នក​ដែល​មានឋានៈខ្ពស់​ ឬអ្នក​មានអាយុ ច្រើន​ជាង​ គប្បី​លើក​ដៃ​ប្រណមដោយ​ចុង​ម្រាម​នៅ​​ត្រឹម​មាត់​ ឯ​អ្នក​ដែល​មាន​​​​ឋានៈ​ខ្ពស់​ឬអា​យុ​ច្រើន ត្រូវ​សំពះ​តប​វិញ​ដោយ​ប្រណម​ដៃ​កម្ពស់​ដើម​ទ្រូង។



សំពះ​កម្ពស់​ត្រឹម​ចុង​ច្រមុះ
កូន​សំពះ​ឪពុក​ម្តាយ ចៅសំពះ​យាយ សិស្សសំពះគ្រូ គប្បី​លើក​ដៃ​ឡើង ហើយ​ដាក់​ម្រាម​ដៃ​ត្រឹម​ចុង​ច្រមុះ។



សំពះ​កម្ពស់​ចិញ្ចើម
សម្រាប់​ថ្វាយបង្គុំ​ព្រះ​សង្ឃ វត្ថុ​សក្តិ​សិទ្ធ​ ថ្វាយ​បង្គុំ​ព្រះ​មហាក្សត្រ​។



ខ្លឹមសារ​សង្ខេប

  1. កម្ពស់​ដើម​ទ្រូងៈ សម្រាប់​វ័យ​ ឋានៈ​ស្មើ​គ្នា ឬមិត្តភក្តិ
  2. កម្ពស់​មាត់ៈ វ័យ​ចាស់​ជាង ឋានៈធំជាង​ ឬ​ចៅហ្វាយ
  3. កម្ពស់​ច្រមុះ: មាតាបិតាជីដូន​ជីតា ឬគ្រូ​បាអាចារ្យ
  4. កម្ពស់​ចិញ្ចើមៈ ព្រះ​មហាក្សត្រ ព្រះសង្ឃ​ឬវត្ថុ​សក្តិ​សិទ្ធ
  5. កម្ពស់​ចិញ្ចើម​ឡើង​លើៈ ទេវតា​ ព្រះ​ឥន្ទ​ព្រះព្រហ្ម ឬបួង​សួង។

ដោយ អ្នក​និពន្ធ​វ័យ​ក្មេង​

https://archphkai.wordpress.com/2008/03/10/traditional-culture/

Thursday, March 30, 2017

កូនខ្ញុំប្តូរទឹកដោះគោញឹកញាប់មានបញ្ហាអីទៅ??

នៅពេលឪពុកម្តាយជៀសមិនផុតពីការប្រេីទឹកដោះគោដោយសារ មូលហេតុផ្សេងៗជាច្រេីននោះ ពួកគាត់ក៏មានការបារម្មណ៍ជាច្រេីន ដោយសារមានអ្នកអោយយោបល់ជាច្រេីន តាមរយះបទពិសោធន៍ផ្ទាល់ខ្លួន និងទៅតាមអ្នកលក់ប្រាប់។

ជាធម្មតាទឹកដោះគោមានម៉ាកខុសគ្នាៗប៉ុន្តែធាតុផ្សំដូចគ្នាដេីម្បីការលូតលាស់របស់កុមារ។ ទោះបីជាចង់ដូរមួយណាក៏ដោយ។ ចឹងចាំបាច់ទៅដូរម៉ាកវាធ្វេីអី?? វាមិនសំខាន់នោះទេ បេីទឹកដោះគោណាងាយរក កូនបៅមិនមានបញ្ហារាគរូសអោយបៅម៉ាកនឹងទៅ។

តែមានទឹកដោះគោមួយចំនួនទៀតដែលគេផលិតឡេីងក្នុងករណីពិសេស ដូចជាកុមារមាន Lactose Intolerance ត្រូវប្រេីទឹកដោះគោណាដែលគ្មានជាតិ lactose ដែលគេហៅថា​ Lactose free។ មួយចំនួនទៀត គឺ Allergy ជាមួួយ ប្រូតេអុីនទឹកដោះគោគឺចាំបាច់ត្រូវប្រេីទឹកដោះគោ Hypoallergic (HA) ឬត្រូវប្រេីទឹកដោះគោដែលផ្សំឡេីងពីសណ្តែកវិញ​ (soy milk)។​ ទឹកដោះគោដែលមានលក្ខណះពិសេសនេះត្រូវបានខ្មែរយេីងហៅថាទឹកដោះគោសំរាប់រាគទៅវិញ។ ផ្ទុយទៅវិញរាគមិនមែនដោយសារតែទឹកដោះគោនោះទេ។ វាអាចមកពីការឆ្លងរោគ​។

ដូច្នេះទឹកដោះគោចង់ដូរទៅម៉ាកណាក៏បានដែរអោយតែធាតុសំរាប់ចិញ្ចឹមដូចគ្នា។ ហេីយរាល់ពេលរាគក៏មិនមែនដូរទឹកដោគោកូនបាត់រាគនោះដែរ​ គឺត្រូវដឹងថាកូន Intelorance ជាមួយ lactose ឬ allergy ជាមួួយ proteine ទឹកដោះគោ ឬឆ្លងរោគពីខាងក្រៅ។

វេជ្ជ. ប៉ែន កក្កដា
ឯកទេសរោគកុមារ និងទារក

Tuesday, March 28, 2017

កូនខ្ញុំបៅទឹកដោះគោ ពេលបៅរួចអោយទឹកបន្ថែមតេីមានផលប៉ះពាល់ដែរឬអត់??

នៅពេលបៅទឹកដោះគោរួច ឪពុកម្តាយ តែងគិតថាទឹកដោគោផ្អែមបេីមិនបន្ថែមទឹកអោយកុមារអាចផ្អែមជាប់ក នោះទៅជាស្អារ ក ហេីយអាចបណ្តាលអោយទៅជារលាកបំពង់កមិនខាន។ ក៏ប៉ុន្តែក្រសួងសុខាភិបាលបានបញ្ចាក់ថាមិនអោយអ្វីផ្សេងក្រៅពីទឹកដោះគោ និងសូម្បីតែទឹកមួយដំណក់ក៏មិនបានដែរ។

ចឹងតេីគាត់គិតយ៉ាងណា?? ការយល់ថា អោយទឹកទារកផឹកបន្ទាប់ពីបេៅផផហេីយឈឺកនោះ គឺជាទស្សនះមិនពិតនោះទេ។ ទារក និងកុមារតែងផ្តាសាយនិងឈឺកជាងមនុស្សធំដោយសារការឆ្លងមេរោគពីខាងក្រៅ និងការឆ្លេីយតបជាមួយមេរោគរបស់កុមារខ្លាំងក្លា។ ចុះបេីបៅទឹកទៅវាមានបញ្ហា?? ក៏ទេដែរ!! កុមារខ្វះជាតិដោយសាររាគក៏អាចបៅបន្ថែមដែរ តែបៅដោះ ឬទឹកដោះគោមុន 6ខែមិនត្រូវបៅទេ ដោយសារក្នុងទឹកដោះមានសារជាតិគ្រប់គ្រាន់ហេីយ។ រីឯនៅតាមជនបទ ការប្រេីទឹកហាក់មិនទាន់ស្អាតនៅឡេីយ ហេីយទឹកនោះអាចជាប្រភពនៃការឆ្្លងរោគអោយកុមាររាគ​ និងអាចស្លាប់ដោយសារបាត់បង់ជាតិទឹក។

ចុះបេីថែមបន្ទាប់ពីបៅទឹកដោះគោយ៉ាងម៉េចដែរ? សាកគិតមេីលថា ទឹក 1លេខ (30ml) ត្រូវលាយម្សៅទឹកដោះគោមួយស្លាបព្រា។ ពេលកូនបៅអស់ហេីយ បន្ថែមទឹកផឹក 30ml ទៀត នោះម្សៅទឹកដោះគោ 1ស្លាបព្រា នឹងលាយជាមួយទឹក 60ml បាត់ទៅហេីយ។ ឧបមាថាទារកបៅឆ្អែតម្តង 60ml ពេលនោះកូនអ្នកនឹងទទួលតែសារធាតុចិញ្ចឹមតែ 30ml ព្រោះ​ 30ml ទៀតជាទឹកទទេ។

បេីដូចច្នេះ​​ ការចំលងរោគឈឺក មិនមែនមកពីបៅទឹកដោះគោ ហេីយបន្ថែមទឹកធ្វេីអោយទារកទទួលសារធាតុចិញ្ចឹមមិនគ្រាន់ ចឹងតេីចាំបាច់បន្ថែមទឹកធ្វេីអី??



វេជ្ជ. ប៉ែន កក្កដា
ឯកទេសរោគកុមារ និងទារក
ធ្វេីការនៅមន្ទីរពេទ្យកុមារជាតិ

កូនខ្ញុំក្តៅក្បាលជាងខ្លួនតេីវាឈឺអ្វីទៅ??

ម្តាយឪពុកណាក៏ភ័យព្រួយដែរឮថាកូនក្តៅខ្លួនឈឺនោះ ជាពិសេសឪពុកភ័យស្លន់ស្លោតែម្តង បេីម្តាយនិយាយថាកូនឈឺឬក្តៅខ្លួនហេីយព្រោះគាត់មិនដឹងធ្វេីយ៉ាងណា។

ការដឹងថាកូនក្តៅខ្លួននោះជាទំលាប់ម្តាយយកដៃស្ទាបក្បាលកូនដោយប្រៀបធៀបជាមួយខ្លួនកូន ឬក្បាលខ្លួនឯង។ ហេីយអ្វីដែលទទួលបានគឺក្បាលក្តៅជាងរហូត មានន័យថាក្តៅស្ទីងរហូត។​​ គាត់យល់ថាកូនឈឺហេីយ។
នេះជាការយល់ច្រលំមួយព្រោះ កំដៅត្រូវវាស់ដោយប្រដាប់ស្ទង់កំដៅនៅឃ្លាក ឬក្បាល បេីវាលេីសពី 38°C នោះបានក្តៅខ្លួន ត្រូវបន្ថែម 0.5°C បេីវាស់នៅឃ្លាក។

ចឹងម៉េចបានកូនក្តៅក្បាល ហេីយសីតុណ្ហភាពក្នុងខ្លួនធម្មតា?? ជាទូទៅខ្លួនយេីងមានចលនកាមួយដោយស្វ័យប្រវត្តបង្កេីតនូវកំដៅចន្លោះ​ 37°C+/- 0,5។ ឯ​ខ្លួនយេីងត្រូវបានគ្របដោយអាវនោះវាមិនសូវបាត់កំដៅ ចឹងខ្លួនយេីងមិនបង្កេីតកំដៅខ្លាំងនោះទេ។ តែក្បាលមិនមានអ្វីបិតបាំងនោះការបាត់កំដៅខ្លាំង ហេីយមិនមានអ្វីទប់កំដៅបាន នោះខ្លួនយេីងត្រូវបង្កេីតកំដៅធ្វេីយ៉ាងណាអោយនៅក្រោម 38°C ធ្វេីការយកដៃស្ទាបហាក់ដូចក្តៅជាង តែវាស់កំដៅក្នុងខ្លួនធម្មតា។​ ដូច្នេះមិនត្រូវខ្វល់រឿងនេះនោះទេ ត្រូវវាស់សិនចាំភ័យបេីកំដៅកូនកេីនឡេីងលេីសពី 38°C។

វេជ្ជ. ប៉ែន កក្កដា
ឯកទេសរោគកុមារ និងទារក
ធ្វេីការនៅមន្ទីរពេទ្យកុមារជាតិ
012 484856



Sunday, March 26, 2017

Southwest

A mother and her very young son were flying Southwest Airlines from Kansas City to Chicago. The little boy (who had been looking out the window) turned to his mother and asked, "If big dogs have baby dogs, and big cats have baby cats, why don't big airplanes have baby airplanes?" 

The mother (who couldn't think of an answer) told her son to ask the stewardess. 
So the boy went down the aisle and asked the stewardess. The stewardess, who was very busy at the time, smiled and said, "Did your Mom tell you to ask me?" 

The boy said, "yes she did." 

"Well, then, you go and tell your mother that there are no baby airplanes because Southwest always pulls out on time. Have your Mom explain that to you."




Thursday, March 23, 2017

តេីត្រូវអេកូពោះតាមដានកូនក្នុងផ្ទៃនៅពេលណា​ និងដេីម្បីអ្វី??

គូរស្វាមីមួយចំនួនទេីបនឹងមានបុត្រភ្ងារ ដោយសារតែចង់ឃេីញមុខដូចនរណា ដោយសារតែចង់ដឹងថាប្រុសស្រី ដោយសារចង់ឃេីញខ្លាំង តែងតែបបួលគ្នាទៅអេកូជាញឹកញាប់។ តែការមេីលអេកូ គេមានពេលវេលា និងគោលបំណងច្បាស់លាស់។
គេចែកការអេកូជាបីត្រីមាសសំខាន់:

1. ត្រីមាសទី 1: យ៉ាងយូរ 12សប្តាហ៍ បន្ទាប់ពីបាត់រដូវ ត្រូវទៅអេកូដេីម្បីដឹងថាកូននៅក្នុងស្បូន ឬក្រៅស្បូន គឺនិយាយអំពីទីតាំងកូនតាំងនៅ។ លេីសពីនោះគឺសំរាប់កំណត់ថ្ងៃដ៏ត្រឹមត្រូវបំផុតនៃការសំរាលកូន ដោយប្រៀបធៀបជាមួយថ្ងៃបាត់រដូវចុងក្រោយ។

2. អេកូលេីកទី 2: គួរធ្វេីនៅដេីមត្រីមាសទី2 និយាយអោយចំទៅ ខែទី 3 ឬ 4។​ វាជារយះពេលដែលគ្រូពេទ្យអេកូអាចដឹងអំពីសភាពខាងក្នុងរបស់ទារក មិនត្រឹមតែភេទប៉ុណ្ណោះទេ សំខាន់គឺភាពមិនប្រក្រតី ដូចជា ឆែបមាត់ ខួរក្បាល ពោះវៀន បេះដូងនៅចំទីតាំងឬទេ? ចឹងតេីគួរបញ្ឈប់ការលូតលាស់របស់ទារកឬទេ?

3. អេកូលេីកទី 3 អាចនៅត្រីមាសទី 3 ដេីម្បីតាមដានអំពីសុខភាពកូនថាកេីតរួចតាមធម្មចាតិឬយ៉ាងណា? ពេលខ្លះអាចមុនឬក្រោយនេះ ដេីម្បីបញ្ចាក់អំពីភាពប្រក្រតីណាមួយដូចជាកូនមិនកំរេីក ឬជ្រាបទឹកភ្លោះមុនពេលកំណត់ជាដេីម។
វេជ្ជ. ប៉ែន កក្កដា

Tuesday, March 21, 2017

របៀបលាងច្រមុះកុមារពេលមានហូរសំបោរ

ត្រូវរៀបចំទុកជាមុននូវសំភារះ សេរ៉ូមប្រៃ ក្រដាស់ជូតមាត់ និងទីតាំងស្រួលសំរាប់កុមារ។សំអាតដៃរបស់អ្នកជាមុនជាមួយសាបូរមុននឹងសំអាតច្រមុះកុមារ។ត្រូវរកជំនួយការម្នាក់ជួយចាប់កុមារបើសិនជាអ្នកគិតថាកុមារនឹងរើបំរាស់ខ្លាំងពេលកំពុងលាងច្រមុះ។ តែការពន្យល់កុមារអោយយល់ពីអ្វីដែលយើងនឹងធ្វើ ហើយធ្វើត្រាប់ប្រាប់កុមារជាមុនជារឿងល្អបំផុត។
របៀបធ្វើមានច្រើនរបៀបណាស់។ វីឌីអូខាងក្រោមបង្ហាញ ពីរបៀបងាយស្រួលមួយដែលលោកអ្នកអាចយកអនុវត្តន៍បានដោយខ្លួនឯង។ ទីមួយអោយកុមារដេកផ្អៀង ហើយយកសេរ៉ូមប្រៃច្របាច់ចូលច្រមុះចំហៀងខាងលើ។ ហើយជូតសំអាតតាមក្រោយ។


សូមមើលវីដេអូខាងក្រោម

Monday, March 20, 2017

ថៅកែហាងផឹកស៊ី និង បុរសស្រវឹង

ដូចសព្វមួយដងម្ចាស់ហាងផឹកស៊ីមួយកន្លែងតែងតែបិទទ្វាហាងនៅម៉ោង ២ រំលងអធ្រាតដើម្បត្រលប់ទៅផ្ទះសំរាក។ 

បន្ទាប់ពីរដាក់ខ្នងដល់គ្រែមិនទាន់ទាំងក្កៅខ្នងផងទូរសព្ទ័គាត់ក៏បន្លឺសំលេងឡើង។ មានបុរសម្នាក់​ទូរសព្ទ័មកសួរទាំងសំលេងស្រវឹងតាប៉ែថា "តើស្អែកលោកបើកហាងនៅម៉ោងប៉ុន្មានដែរ?"។​ 

មិនទាន់ទាំងបានដេកផង លឺភ្លាមបុរសជាម្ចាស់ហាងក្តៅឆេវទំលាក់ទូរសព្ទ័ក្ឌាំងហើយក៏ត្រលប់ទៅគ្រែរបស់គាត់វិញ។ 

មិនបានទាំងបិទភ្នែកស្រួសបួលផងទូរសព្ទ័របស់គាត់ក៏រ៉ូម្តងទៀត គាត់លើកប្រុងនិយាយស្រាប់តែលឺសំលេងមនុស្សស្រវឹងដដែល សួរសំនួរដដែលទៅកាន់គាត់ម្តងទៀត។


ដោយអត់ទ្រាំមិនបានថៅកែហាងក៏កំហោកខ្លាំងៗដាក់អ្នកស្រវឹងទាំងឆួលច្រមុះថា "កុំថាឡើយដល់សួរខ្ញុំថាបើកម៉ោងប៉ុន្មាន ទោះបីខ្ញុំបើកក៏មិនអោយមនុស្សស្រវឹងមិនដឹងទឹសតំបនដូចលោកចួលហាងខ្ញុំដែរ"។ 

បុរសស្រវឹងក៏កំហោកតបមកវិញភ្លាមខ្លាំងៗថា "ខ្ញុំមិនមែនឃ្លានចង់ចូលទេ គឺខ្ញុំចង់ចេញ!!! យល់អត់???!!!"


វីដេអូខ្លី Piper បង្កប់ន័យបង្រៀនមនុស្ស

ការធ្វើមួយដោយជ្រើសនូវវិធីដដែលៗគឺជារឿងល្អនិងមិនសូវមានហានិភ័យខ្ពស់ តែពេលខ្លះក៏មិនទទួលបានលទ្ទផលគួរជាទីគាប់ចិត្តនោះដែរ តែបើយើងហ៊ានប្រថុយនឹងរកនូវផ្លូវដើរថ្មីនោះយើងនឹងទទួលបាននូវបទពិសោធ គំនិតនិងលទ្ធផលថ្មីជួនកាលលទ្ទផលដែលបានមកក៏គាប់ប្រសើរ​ជាអាទដូចជាកូនបក្សីតូចក្នុងវីដេអូខ្លីនេះអញ្ចឹង។

វីដេអូខាងក្រោម





Sunday, March 19, 2017

អត្ថប្រយោជន៍នៃកន្ទួតព្រៃ

សម្បូរទៅដោយវីតាមីន C ច្រើនជាងផ្លែប៉ោម ដល់ទៅ ១៦០ដង
ការពារការកើតជាតិពុលក្នុងថ្លើម ដំបៅក្រពះ មហារីកថ្លើម និងក្រលៀន


កន្ទួតព្រៃមានគុណសម្បត្តិ

- កន្ទួតព្រៃ សម្បូរទៅដោយវីតាមីន C ច្រើនជាងផ្លែប៉ោម ដល់ទៅ ១៦០ដង ជួយការពារការឆ្លងមេរោគថ្លើមកន្ទួតព្រៃ ហើយទោះបីធ្វើឱ្យស្ងួត ឬក្លាស្សេទឹកកកយូរប៉ុន្មាន ក៏មិនបាត់បង់វីតាមីន C ដែរ វាជាអធិរាជពិតប្រាកដនៃពពួកផ្លែឈើ។
- កន្ទួតព្រៃអាច ការពារការកើតជាតិពុលក្នុងថ្លើម និងទប់ស្កាត់ការកើតរោគមហារីកថ្លើម។ អ្នកគ្រាន់តែដាំកន្ទួតព្រៃ មកផឹកដូចទឹកផ្លែឈើទូទៅ ឬហូបផ្លែវាឲ្យបានញឹកញាប់ជាការស្រេច។
- បំប៉នស្បែកឲ្យសខ្ចី , រក្សាមុខខ្មៅជាំ (យកទឹកពីផ្លែលាប) និងឲ្យស្បែកនៅក្មេងជាងវ័យ ពន្យឺតសភាពចាស់ជ្រីវជ្រួញ ។
- បំប៉នសរសៃសក់ឲ្យរឹងមាំនិងការពារមិនឲ្យឆាប់ស្កូវ។
- បំប៉នភ្នែក , សរសៃប្រសាទ បំប៉នខួរក្បាល , ពង្រឹងប្រពន្ធ័ការពារឲ្យរឹងមាំ
- ប្រឆាំងរ៉ាឌីកាល់សេរី ,ការពារនិងរក្សាជំងឺមហារីក
- កែផ្តាសាយ , ក្អក , រំលាយស្លេស្ម , ដោយយកផ្លែ ប្រមាណ៣០គ្រាប់ច្របាច់យកទឹកឬ យកទៅស្ងោរទាំងផ្លែយកទឹកពិសា។
- បញ្ចុះសារធាតុខ្លាញ់ ជាតិស្ករក្នុងឈាម, ការពារ និងជួយដល់អ្នកជំងឺទឹកនោមផ្អែម
- ជួយសម្រកទម្ងន់ (ទឹកផ្លែកន្ទួតព្រៃ)
- ជួយអ្នកជំងឺ សម្ពាធឈាមខ្ពស់
- ជំងឺ ដំបៅក្រពះ , ជួយបំប៉នថ្លើម និងក្រលៀន …។ល។
កន្ទួតព្រៃ ជាឱសថដ៏សក្តិសិទ្ធ៕

រៀបរៀងដោយ៖ ផ្កាយ និស្ស័យ
- កន្ទួតព្រៃស្រស់ ត្រូវបានគេប្រើក្នុងករណីហើមរលាកលើថ្ងាស (កន្លែងប្លោកនោម) សួត និង ភ្នែក។
- ម្សៅផ្លែកន្ទួតព្រៃលាយទឹកផុកៗប៉ាតលើថ្ងាស (ប្លោកនោម) ព្យាបាលនោមក្រហាយ ក្នុងករណីនោមទាស់ និងប៉ាត លើថ្ងាស (ក្បាល) ក្នុងករណីប្រកាំង (ឈឺក្បាល,ឈឺមួយចំហៀងក្បាល) ផ្លែ មានសកម្មភាពកាត់ស្លេស, បង្កើន ទឹកនោម, បំបាត់រាក, បន្ថយកំដៅ។
- ផ្លែក៏ជាថ្នាំ ដើរខ្យល់ និងធ្វើឱ្យអាហារងាយរលាយ។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

ថ្នាំឬសឈេីបែបបុរាណផ្តល់ផលអវិជ្ជមានបែបណាចំពោះទារក!!!!????

មានទារកភាគច្រើន​ ហេីមពោះមានលេចចេញសសៃឈាមរវាមតាមផ្ទៃពោះពណ៌ខៀវ មិនបទជេីង បន្ទាប់ម្តាយយកថ្នាំឬសឈេីបុរាណយកមកដាំទឹកផឹកដេីម្បីអោយមានទឹកដោះ។ ទារកចាប់ផ្តេីមសន្លឹម បៅក្អួត និងចេញលឿងខ្លាំង។
នេះជាបញ្ហាមួយជួបស្ទេីររាល់ថ្ងៃនៅមន្ទីរពេទ្យកុមារ។ សាកស្រមៃមេីលថា បេីយកថ្នាំពេទ្យ 1បន្ទះអោយកូនផឹក ប្រហែលជាមិនហ៊ាននោះទេ ព្រោះដឹងថាវាលេីសដូសអាចប៉ះពាល់ដល់កូន។ ចុះថ្នាំខ្មែរដែលមានជាតិថ្នាំដែលអាចជ្រាបតាមទឹកដោះនោះមានកំរិតប៉ុណ្ណា? អាចអោយបញ្ហាអ្វីខ្លះដល់កូន? ប្រាកដជាឆ្លេីយថាមិនដឹងទេចាស់ៗពីមុនអោយផឹកតែបែបនឹងគ្មានឃេីញអីផង។បេីយេីងមិនដឹងច្បាស់ផង ម៉េចបានហ៊ានប្រថុយបែបនេះ? ប្រហែលជាគាត់មិនដឹងថាមានកូនដេកពេទ្យជាច្រេីននៅមន្ទីរពេទ្យ ឬស្លាប់ដោយសារបែបនេះនោះទេ។ ចូរគិតពិចារណាឡេីងវិញមុននឹងផឹកថ្នាំដែលប៉ះពាល់ដល់សុខភាពទារក។






























វេជ្ជ. ប៉ែន កក្កដា
ឯកទេសរោគកុមារ និងទារក

អាចម៍ក្របីនៅលេីក្បាលទារក!!!

ទារកមិនត្រូវបានម្តាយហ៊ានប៉ះពាល់នៅតំបន់បង្ហេីយនោះទេ រិតតែមិនហ៊ានកក់សាប៊ូនៅបរិវេណនោះទៀត ព្រោះខ្លាចប៉ះពាល់ខួរក្បាលកូន។ ក៏ប៉ុន្តែបែរជាហ៊ានយកប្រេងកូឡាដោយមិនដឹងថាមានជាតិអ្វីខ្លះមកបំពកនៅលេីបង្ហេីយនោះ​ ទាំងមិនដឹងថាសារជាតិនោះអាចជ្រាបចូលដល់ខួរក្បាលកូន ឬអាចធ្វេីអោយខូចកោសិការប្រសាទកូនដែលអាច អោយកូនល្ងង់ទៅថ្ងៃក្រោយ ឬបណ្តាលអោយមានជាអាចម៍ក្របីដែលធ្វេីអោយកូននឹងរមាស់ក្បាលទៅជាយំ កាចខ្លាំងក៏មាន។​ នេះគ្រាន់តែជាមូលហេតុចំបងមួយដែលខ្មែរយេីងតែងតែអនុវត្តប្រចាំថ្ងៃខុសទាំងមិនដឹងខ្លួន។
ដោយគ្រាន់តែមូលហេតុក្លិនក្រអូប ឬអោយកូនដកដង្ហេីមស្រួល ទារកមិនចាំបាច់ត្រូវការប្រេងកូលាមកលាបលេីក្បាលនោះទេ។

វេជ្ជ. ប៉ែន កក្កដា
ឯកទេសរោគកុមារ និងទារក